ព័ត៌មាន
ប្រធាន គ.ជ.ប៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងនិវត្តជនដែលជាជនដែលមានស្នាដៃ និងគុណបំណាច់ចំពោះជាតិមាតុភូមិ
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា អតីតយុទ្ធជន និងនិវត្តជន គឺជាជនដែលមានស្នាដៃ និងគុណបំណាច់ចំពោះជាតិ មាតុភូមិ ដែលរាជរដ្ឋាភិបាល និងសង្គមជាតិបានយកចិត្តទុកដាក់ផ្តល់កិត្តិយស លើកទឹកចិត្ត ផ្តល់នូវរបបគោលនយោបាយសមស្របតាមស្ថានភាពសេដ្ឋកិច្ច ព្រមទាំងបានជួយឧបត្ថម្ភគាំទ្រខាងស្មារតី និងសម្ភារ។

ការបញ្ជាក់នេះ ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា វិស័យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការ គ.ជ.ប។
ឯកឧត្តម ប្រាជ្ញ ចន្ទ បានបន្តទៀតថា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិក និងជាប្រធានដឹកនាំផ្ទាល់ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ២០០៧ ដែលមានឈ្មោះថា សមាគមអតីតយុទ្ធជនកម្ពុជា។ ក្រោយមកនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស បានអនុម័តវិសោធនកម្មលក្ខន្តិកៈរបស់សមាគម ដោយប្តូរឈ្មោះពី “សមាគមអតីតយុទ្ធជនកម្ពុជា” ទៅជា “សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា”។

ប្រធាន គ.ជ.ប បានលើកឡើងថា ប្រជាជនកម្ពុជាធ្លាប់មានប្រវត្តិតស៊ូដ៏អង់អាចក្លាហានប្រកបដោយស្មារតី មនសិការ និងឧត្តមគតិស្នេហាជាតិខ្ពស់ ដើម្បីបុព្វហេតុឯករាជ្យជាតិ សង្គ្រោះជាតិចេញពីរបបប្រល័យពូជសាសន៍ ការពារអធិបតេយ្យ និងបូរណភាពដែនដី ដើម្បីសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។ ក្នុងបុព្វហេតុជាតិមាតុភូមិ ទឹកដីអង្គរដ៏បវរ យុទ្ធជន យុទ្ធនារី មន្រ្តីរាជការ និងប្រជាជនស៊ីវិលជាច្រើនបានបូជាជីវិត របួស ពិការ បាត់បង់សមត្ថភាពការងារ ប្រកបដោយវិរភាពដ៏ឧត្តុង្គឧត្តម។ ហេតុនេះអតីតយុទ្ធជន និងនិវត្តជន គឺជាជនដែលមានស្នាដៃ និងគុណបំណាច់ចំពោះជាតិ មាតុភូមិ ដែលរាជរដ្ឋាភិបាល និងសង្គមជាតិបានយកចិត្តទុកដាក់ផ្តល់កិត្តិយស លើកទឹកចិត្ត ផ្តល់នូវរបបគោលនយោបាយសមស្របតាមស្ថានភាពសេដ្ឋកិច្ច ព្រមទាំងបានជួយឧបត្ថម្ភគាំទ្រខាងស្មារតី និងសម្ភារ។
គួរបញ្ជាក់ថា ការបង្កើតគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនវិស័យ គ.ជ.ប នាពេលនេះ ក៏នឹងផ្តល់នូវអត្ថប្រយោជន៍បន្ថែមទៀតដល់និវត្តជន គ.ជ.ប ពីលើអត្ថប្រយោជន៍ផ្តល់ដោយបេឡាសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់អ្នករាជការ គ.ជ.ប៕ អត្ថបទ៖ វង្ស សុភាព





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន23 hours agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ