ព័ត៌មាន
ក្រសួងការពារជាតិ ដណ្តើមបានជើងឯកការប្រកួតកីឡាវាយកូនបាល់ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥
កីឡាករ-កីឡាការិនីវាយកូនបាល់ក្រសួងការពារជាតិដណ្តើមបានជើងឯក នៅក្នុងការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅទីលានវាយកូនបាល់ពហុកីឡដ្ឋានជាតិអូឡាំពិក។មន្ត្រីបច្ចេកទេសសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានបង្ហាញលទ្ធផលថា ក្រសួងការពារជាតិ ដែលដណ្តើមបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមសមាគម-ក្លឹបចូលរួមទាំង៩ គឺទទួលបានមេដាយមាស ២គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង។
លោក ជា ពៅ នាយករៀបចំការប្រកួតបានឱ្យដឹងថា ការប្រកួតនេះមានកីឡាករ-កីឡាការិនីចូលរួមសរុប ៦២នាក់ (កីឡាការិនី ១២នាក់) និងប្រតិភូចំនួន ១៨ នាក់មក ៩ សមាគម-ក្លឹប។ ការប្រកួតឆ្នាំនេះមាន ៥វិញ្ញាសា ដូចជាវិញ្ញាសាវាយឯកត្តជនបុរស វាយឯកត្តជននារី វាយគូបុរស វាយយុវជនអាយុក្រោម១៨ឆ្នាំ និងវិញ្ញាសាវាយចម្រុះ ដោយប្រើប្រាស់កញ្ចប់ថវិកាគាំទ្រពន្លឿនផែនការអភិវឌ្ឍន៍ប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ជាលិទ្ធផលជ័យលាភី ក្រសួងការពារជាតិ ទទួលបានមេដាយមាស ២គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង, ក្រសួងមហាផ្ទៃទទួលបានមេដាយមាស២គ្រឿង មេដាយប្រាក់ ១គ្រឿង និងសំរឹទ្ធ ១គ្រឿង, ខេត្តបាត់ដំបង ទទួលបានមេដាយប្រាក់១គ្រឿង ខេត្តព្រះវិហារ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានមេដាយសំរឹទ្ធ ១គ្រឿងដូចគ្នា៕









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច