ព័ត៌មាន
ការសាងសង់មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងឧតុនិយម សម្រេចបានប្រមាណ ៥៧%
ភ្នំពេញ៖ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមមន្ត្រីបច្ចេកទេស និងទីប្រឹក្សាជំនាញ ចុះពិនិត្យផ្ទាល់នូវវឌ្ឍនភាពការដ្ឋានសាងសង់មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងឧតុនិយម ដែលស្ថិតក្នុងបរិវេណក្រសួងធនធានទឹក និងឧតុនិយម។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា គិតមកទល់ពេលនេះ វឌ្ឍនភាពនៃគម្រោងសាងសង់ទាំងមូលសម្រេចបានប្រមាណ ៥៧%។ ទន្ទឹមនឹងការវាយតម្លៃខ្ពស់លើលទ្ធផលការងារ ឯកឧត្តមបានជំរុញឱ្យបង្កើនសន្ទុះនៃការអនុវត្តគម្រោងបន្ថែមទៀត ដើម្បីធានាឱ្យការសាងសង់បញ្ចប់ទៅតាមផែនការដែលបានគ្រោងទុក ព្រមទាំងណែនាំដល់ក្រុមហ៊ុនសាងសង់ ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តឱ្យបានម៉ត់ចត់បំផុតតាមលក្ខខណ្ឌបច្ចេកទេស និងកិច្ចសន្យា ដើម្បីធានានូវគុណភាពសំណង់ប្រកបដោយស្តង់ដារ។
សូមជម្រាបជូនថា មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងឧតុនិយមនេះ នឹងដើរតួនាទីជាយុទ្ធសាស្ត្រក្នុងការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យតាមបែបឌីជីថល ដើម្បីបម្រើឱ្យការងារព្យាករណ៍ និងការគ្រប់គ្រងធនធានទឹកនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងភាពជាក់លាក់ខ្ពស់ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ៕







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច