ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី៖ «ក្នុងនាមជាកូនខ្មែរមួយរូប ការថែរក្សា វប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិ គឺជារឿងដែលសំខាន់ និងត្រូវតែបំពេញភារកិច្ចនេះឱ្យបានគ្រប់ៗគ្នា»
នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំពិធីប្រុងពលីបើកការដ្ឋានព្រឹត្តិការណ៍នគរសង្ក្រាន្ដ ឆ្នាំ២០២៦ នៅរមណីយដ្ឋានប្រវត្តិសាស្រ្ដវត្តភ្នំ រាជធានីភ្នំពេញ។

ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ស.ស.យ.ក. និងគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តជាច្រើនរូប។

ឯកឧត្តមឧបនាយករដ្ឋមន្រ្ដីបានថ្លែងនៅក្នុងឱកាសនោះថា «នគរសង្ក្រាន្ដ» គ្រាន់តែជាកម្មវិធីមួយដែលចូលរួមចំណែកនូវក្នុងការថែរក្សា វប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិ តាមរយៈពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលបងប្អូនប្រពលរដ្ឋខ្មែរ តែងតែអនុវត្តនៅទូទាំងប្រទេស។

ឯកឧត្តមបញ្ជាក់ថា «ក្នុងន័យនេះ យើងខ្ញុំទាំងអស់គ្នា ក្នុងនាមជាកូនខ្មែរគ្រប់រូបសូមអំពាវនាវដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ចូលរួមក្នុងកាតព្វកិច្ចនៃការថែរក្សាវប្បធម៌ ប្រពៃណីនេះ ឱ្យបានគង់វង្ស រុងរឿងតរៀងទៅ ដែលជាអត្តសញ្ញាណតែមួយគ្មានពីរនៅលើពិភពលោក»។

សូមជម្រាបថា គោលបំណងសំខាន់នៃការរៀបចំពិធីប្រុងពលីនេះ ធ្វើឡើងដើម្បីបួងសួងដល់វត្ថុសក្តិសិទ្ធិទាំងឡាយ ម្ចាស់ទឹកម្ចាស់ដី ទេវតាថែរក្សានៅព្រះរាជាណាចក្រកម្ពុជា សូមឱ្យការសាងសង់ទីតាំង និងការរៀបចំនានានៃព្រឹត្តិការណ៍នគរសង្រ្កាន្ត ឆ្នាំ២០២៦ ដំណើរការទៅដោយរលូន និងមានសេចក្តីសុខ សិរីសួស្តីដល់ក្រុមការងារគ្រប់គ្នា៕




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច