ព័ត៌មាន
កម្ពុជាស្នើហិរញ្ញប្បទានពីគម្រោង GMS លើទំហំទឹកប្រាក់ជាង ៣.៦៨០លានដុល្លារ សម្រាប់ការអភិវឌ្ឍជាតិ
កម្ពុជាស្នើសុំហិរញ្ញប្បទាន ក្នុងក្របខណ្ឌវិនិយោគមហាអនុតំបន់មេគង្គឆ្នាំ២០២៦-២០២៨ សម្រាប់ការអភិវឌ្ឍចំនួន ៣៣ គម្រោង មានទឹកប្រាក់សរុបប្រមាណជាង ៣.៦៨០ លានដុល្លារអាម៉េរិក ក្នុងនោះគម្រោងវិនិយោគលើវិស័យដឹកជញ្ជូនត្រូវការទឹកប្រាក់ ច្រើនជាងគេ។

លោក អ៊ូ វឌ្ឍនៈរស្មី សមាជិកលេខាធិការដ្ឋានជាតិ នៃកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា លើកឡើងក្នុងបទបង្ហាញស្តីពីបច្ចុប្បន្នភាពនៃការរបៀបចំគម្រោង ក្នុងក្របខណ្ឌវិនិយោគតំបន់មហាអនុតំបន់មេគង្គ (GMS) នេះថា ជុំវិញក្របខណ្ឌវិនិយោគតំបន់មហាអនុតំបន់មេគង្គ (GMS) នេះ នៅក្នុងឆ្នាំ២០២៥កន្លងមក កិច្ចប្រជុំឧត្តមមន្រ្តី GMS បាន ឯកភាពឱ្យមានការធ្វើឌីថលូបនីយកម្មនៃនីតិវិធី លើការដាក់ស្នើសុំគម្រោងក្រោមក្របខណ្ឌតំបន់ឆ្នាំ២០២៦-២០២៨ ក្នុងគោល បំណងពង្រឹងប្រសិទ្ធផល កិច្ចសហការរវាងដៃគូពាក់ព័ន្ធ និងលើកកម្ពស់គុណភាពនៃសំណើរគម្រោងជាដើម។
លោកបន្តថា បញ្ហាខាងលើនេះ លេខាធិការដ្ឋានមហាអនុតំបន់មេគង្គ នៃធនាគារអភិវឌ្ឍន៍អាស៊ី និងលេខាធិការដ្ឋានជាតិ បានសម្របសម្រួលជាមួយក្រសួង-ស្ថាប័ន និងក្រុមការងារតាមវិស័យរបស់ GMS ដើម្បីរៀបចំសំណើរគម្រោងក្នុងក្របខណ្ឌវិនិយោគ តំបន់ ២០២៨ ក្នុងនោះសម្រាប់កម្ពុជាបានស្នើសុំមានសរុបចំនួន ៣៣ គម្រោង ក្នុងទំហំទឹកប្រាក់ប្រមាណជាង ៣.៦៨០ លានដុល្លារ អាម៉េរិក ។ ចំពោះវិស័យដែលស្នើសុំរួមមាន៖ កសិកម្មចំនួន ២ គម្រោង មានទឹកប្រាក់ជាង ៨៤ លានដុល្លារ, បរិស្ថាន ៦ គម្រោង ជាង ៨០០ លានដុល្លារ, សុខាភិបាល ២ គម្រោង ៩៨ លានដុល្លារ, ទេសចរណ៍ ១១ គម្រោង មានទឹកប្រាក់ ២៩៦ លានដុល្លារ, ពាណិជ្ជកម្មនិងវិនិយោគ ០,៥ លានដុល្លារ និងវិស័យដឹកជញ្ជូន សម្រាប់ស្ថាបនាផ្លូវដែក ពីសេរីសោភ័ណ្ឌ-សៀមរាប-ភ្នំពេញ ត្រូវការ ហិរញ្ញប្បទានជិត ២.៤០០ លានដុល្លារអាម៉េរិកផងដែរ។

ឯកឧត្តម ជូ ហេង អគ្គលេខាធិការរងគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជា អ្នកសម្របសម្រួលជាតិនៃមហាអនុតំបន់មេគង្គ ស្នើសុំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ សូមចូលរួមផ្តល់ធាតុចូលបន្ថែមលើរបាយការណ៍ វឌ្ឍនភាពនេះ ដើម្បីឱ្យលេខាធិការដ្ឋានជាតិ GMS អាចផ្សព្វផ្សាយ ឬបោះពុម្ភនៅលើរបាយការណ៍ក្នុងបំណាច់ខែមីនា ឆ្នាំ២០២៦ នេះ។ ជុំវិញបញ្ហានេះដែរ ឯកឧត្តម បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ លើការរៀបចំនូវ របាយការណ៍ ដើម្បីទទួលបាននូវការវិភាជហិរញ្ញប្បទានពីគម្រោង GMS សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ។
សូមបញ្ជាក់ថា នៅក្នុងមហាអនុតំបន់មេគង្គមានចំនួន ៦ ប្រទេសរួមមាន៖ ចិន កម្ពុជា ភូម៉ា ថៃ ឡាវ និងវៀតណាម ក្នុងនោះប្រទេស ទាំងនេះបានស្នើសុំក្នុងក្របខណ្ឌវិនិយោគមហាអនុតំបន់មេគង្គឆ្នាំ២០២៦-២០២៨ មានចំនួនសរុប ៨៨ គម្រោង ដោយមានទឹក ប្រាក់ស្នើសុំ ប្រមាណជិត ១៩ ពាន់លានដុល្លារអាម៉េរិក៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន7 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន6 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន4 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន5 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
កីឡា1 week agoថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ ជឿជាក់នឹងភាពរីកចម្រើនមិនអាចប្រកែកបាន នៃបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម សៅ សុខា
-
ព័ត៌មាន6 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល