ព័ត៌មាន
អភិបាលខេត្តបាត់ដំបងចុះពិនិត្យទីតាំងរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ដើម្បីពន្លឿនការតុបតែងឱ្យទាន់ពេលវេលា
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងសំខាន់ៗសម្រាប់រៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងដើម្បីពន្លឿនការរៀបចំឱ្យបានរួចរាល់ទាន់ពេលវេលា។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ត្រូវខិតខំពន្លឿនការរៀបចំតុបតែងលម្អនៅតាមទីតាំងសំខាន់ៗ និងតំបន់ដែលត្រូវរៀបចំសង្រ្កាន្តឱ្យបានរួចរាល់មុនព្រឹត្តិការណ៍មកដល់។
សូមជម្រាបថា ព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំនេះធ្វើឡើងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនិងលើកស្ទួយថែរក្សាប្រពៃណីវប្បធម៌ខ្មែរផ្សារភ្ជាប់ជាមួយការដឹងគុណវីរៈកងទ័ព។ ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ដើម្បីជាផ្នែកមួយជួយបង្កលក្ខណៈសប្បាយរីករាយដល់ប្រជាពលរដ្ឋក្នុងខេត្ត និងបង្កើនទាក់ទាញភ្ញៀវទេសចរ ហើយព្រឹត្តិការណ៍សង្ត្រាន្តឆ្នាំនេះគឺមិនមានការប្រគុំតន្ត្រីខ្នាតធំ ការប្រើរថយន្តបាញ់ទឹក និងការលេងប៉ាតម្ស៉ៅនោះទេជំនួសមកវិញដោយការលេងល្បែងប្រជាប្រិយខ្មែរ។ព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំនេះនឹងមានរៀបចំពិធីបង្ហាញពីរបៀបធ្វើម្ហូបខ្មែរសម្រាប់ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបានភ្លក្សរសជាតិដ៏ឆ្ងុយឆ្ងាញ់នៃម្ហូបអាហារអ្នកបាត់ដំបង។
ព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំ២០២៦នេះ នឹងរៀបចំឡើងតាមបែបសាសនា ប្រពៃណីទំនៀមទម្លាប់របស់ខេត្តបាត់ដំបងដោយមានបែងចែកជាតំបន់សាសនាសម្រាប់រៀបចំពិធីសាសនាផ្សេងៗ,តំបន់ភូមិយើងសម្រាប់តាំងបង្ហាញផលិតផលក្នុងស្រុក,ព្រាបសន្តិភាព,រូបសំណាកសេះមាសនិងកន្លែងទទួលទានអាហារ, តំបន់ភូមិអាហារខ្មែរដើម្បីបង្ហាញពីរបៀបធ្វើម្ហូបអាហារ និងបង្អែមខ្មែរ ,ស្តង់ម្ហូបអាហារ, តំបន់ផ្សារខ្មែរ,ស្តង់ពិព័រណ៍ទូទៅ, ភូមិល្បែងប្រជាប្រិយ និងតំបន់សួនសិល្បៈដើម្បីឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជនចូលរួមលេងល្បែងប្រជាប្រិយខ្មែរឱ្យបានផុសផុល៕





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច