ព័ត៌មាន
រដ្ឋមន្ត្រីសុខាភិបាលជំរុញបន្តពង្រឹងសមត្ថភាពបច្ចេកទេសនៃមន្ទីរពេទ្យបង្អែកស្រុកឱ្យក្លាយជាបង្អែកដ៏រឹងមាំ
កំពង់ឆ្នាំង ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជំរុញឱ្យពង្រឹងសមត្ថភាពបច្ចេកទេស នៃមន្ទីរពេទ្យបង្អែកស្រុក ឱ្យក្លាយជាបង្អែកដ៏រឹងមាំរបស់មណ្ឌលសុខភាព ដូចនេះមន្ទីរពេទ្យស្រុក ត្រូវមានសមត្ថភាពបច្ចេកទេសសមស្រប តាមនិយាមស្តង់ដា ដើម្បីគ្រប់គ្រងករណីអ្នកជំងឺ ឬជនរងគ្រោះដែលបានបញ្ជូនមកពីមណ្ឌលសុខភាព ជាពិសេសករណីសង្គ្រោះបន្ទាន់។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញក្នុងពិធីបិទសន្និបាតនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លើកទី៤៤ លើកទិសដៅការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៥ និងឆ្នាំបន្ត និងបន្តជំរុញភាពជឿនលឿន នៃវឌ្ឍនភាពវិស័យសុខាភិបាល និងវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាព វិធានការគន្លឹះក្នុងវិស័យសុខាភិបាល ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព កម្ពុជាឆ្នាំ២០៣០ ទាក់ទងនឹងសុខភាព ដែលផ្សាភ្ជាប់ជាមួយវឌ្ឍនភាពក្នុងវិស័យពាក់ព័ន្ធទាំងឡាយ។
ឯកឧត្តមសាស្ត្រាចារ្យ បានផ្តល់អនុសាសន៍មួយចំនួនដល់អង្គសន្និបាត ដើម្បីយកទៅអនុវត្តក្នុងការអភិវឌ្ឍអង្គភាព នូវកិច្ចការអាទិភាពមួយចំនួន ត្រូវបន្តពង្រឹងមុខងារ និងសមត្ថភាពមណ្ឌលសុខភាពឱ្យកាន់តែរឹងមាំ ក្នុងការផ្តល់សេវាអប់រំសុខភាព សេវាបង្ការជំងឺ និងសេវាព្យាបាលដែលមានគុណភាព និងសុវត្ថិភាព ដើម្បីប្រជាជនមូលដ្ឋានទទួលបានសេវាថែទាំសុខភាព ស្របតាមលក្ខខណ្ឌបច្ចេកទេស ព្រមទាំងរក្សាទំនាក់ទំនងជិតស្និទ្ធ ជាមួយប្រជាជនមូលដ្ឋាន និងជំរុញការចូលរួមរបស់សហគមន៍ ក្នុងការថែរក្សាសុខភាព ដែលជាទ្រព្យធន ដ៏សំខាន់សម្រាប់ការលើកកម្ពស់ជីវភាពរស់នៅ និងការអភិវឌ្ឍមូលដ្ឋាន។
ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ រួមទាំងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងគោលដៅបម្រើសេវាជូនប្រជាពលរដ្ឋគ្រប់រូប។ មន្ត្រីសុខាភិបាលទាំងអស់ ត្រូវបន្តចូលរួមយ៉ាងសកម្មជាមួយក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្ត ក្នុងការលើកកម្ពស់ការផ្តល់សេវាសុខាភិបាល និងការអភិវឌ្ឍន៍វិស័យសុខាភិបាល ដើម្បីជាប្រយោជន៍ដល់ប្រជាជនគ្រប់រូប៕
អត្ថបទ ៖ Hong Veasna






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច