ព័ត៌មាន
រដ្ឋមន្រី្តសុខាភិបាល អញ្ជើញបើកកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តលើកទី១២ នៃមន្ទីរពេទ្យកាល់ម៉ែត
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃមន្ទីរពេទ្យកាល់ម៉ែត ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម យើងរួមគ្នាសង្គ្រោះជីវិត», នាព្រឹកថ្ងៃទី២0 ខែមីនានេះ។
ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា អគ្គនាយកមនី្ទរពេទ្យកាល់ម៉ែត បានលើកឡើងថា នេះគឺជាលើកទី១២ហើយ នៃយុទ្ធនាការមនុស្សធម៌ដ៏ប្រពៃ ដែលមន្ទីរពេទ្យកាល់ម៉ែត តែងតែរៀបចំកម្មវិធីបរិច្ចាគឈាមជារៀងរាល់ឆ្នាំរហូតមកដល់បច្ចុប្បន្ន។ កម្មវិធីនេះ មិនមែនគ្រាន់តែជាកម្មវិធីបរិច្ចាគឈាមធម្មតានោះទេ ប៉ុន្តែគឺជាសក្ខីភាពនៃសាមគ្គីភាព និងទឹកចិត្តមេត្តាធម៌របស់ថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល ថ្នាក់ដឹកនាំមន្ទីរពេទ្យកាល់ម៉ែត ព្រមទាំងមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ និស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល រួមទាំងបងប្អូនសប្បុរសជននានា ដែលជាក្រុមគ្រួសារ និងសាច់ញាតិរបស់អ្នកជំងឺ ដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ ការព្រួយបារម្ភ ទឹកចិត្តលះបង់ និងការស្វះស្វែងប្រើគ្រប់វិធីសាស្ត្រព្យាបាលក្នុងបុព្វហេតុជួយសង្គ្រោះអាយុជីវិតរបស់អ្នកជំងឺ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងថា ការបរិច្ចាគឈាម គឺជាសកម្មភាពវីរភាព ព្រោះអ្នកផ្តល់ឈាមគ្រប់រូប គឺជាអ្នកផ្តល់ជីវិត និងជាអ្នកសាបព្រោះក្តីសង្ឃឹម ថ្មីជូនអ្នកជំងឺដែលមានតម្រូវការ។ ឯកឧត្តម បានកោតសរសើរដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកនៃមន្ទីរពេទ្យកាល់ម៉ែត ដែលបានរក្សានូវប្រពៃណីដ៏ល្អប្រពៃនេះជារៀងរាល់ឆ្នាំ ជាពិសេសការបរិច្ចាគឈាមធ្វើឡើងនៅមុនឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ គឺជាការសាងកុសលដ៏ថ្លៃថ្លាបំផុត។
ជាចុងក្រោយឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកាល់ម៉ែត ក៏ដូចជាមន្រ្តី សុខាភិបាលទូទាំងប្រទេស ចំពោះវីរៈភាពអង់អាចក្លាហាន និងស្មារតីស្នេហាជាតិមិនរាថយបានចូលរួមការពារបូរណភាពទឹកដី តាមរយៈការជួយថែទាំ សង្គ្រោះ ព្យាបាលវីរកងទ័ព និងប្រជាជន ព្រមទាំងជួយអន្តរាគមន៍ពិនិត្យ ព្យាបាលសុខភាពបងប្អូនប្រជាពលរដ្ឋ ជនភៀសសឹក ពេលមានជម្លោះតាមព្រំដែនតាមបណ្តាខេត្ត៕
អត្ថបទ រដ្ឋា





















-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច