ព័ត៌មាន
អភិបាលរាជធានីភ្នំពេញ ៖ ការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ល្បែងស៊ីសងគ្រប់ប្រភេទ និងបទល្មើសគ្រឿងញៀនអាចទទួលបានជោគជ័យ និងអស់ពីមូលដ្ឋានលុះត្រាតែមានការចួលរួមពីប្រជាពលរដ្ឋ
ភ្នំពេញ ៖ ការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ល្បែងស៊ីសងគ្រប់ប្រភេទ និងបទល្មើសគ្រឿងញៀនអាចទទួលបានជោគជ័យ និងអស់ពីមូលដ្ឋានលុះត្រាតែមានការចួលរួមពីប្រជាពលរដ្ឋផ្តល់ព័ត៌មានឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច។
នេះជាការលើកឡើងរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញក្នុងកិច្ចប្រជុំស្តីពីការដកស្រង់បទពិសោធន៍ និងវឌ្ឍនភាពការងារបង្ក្រាបបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលធ្វើឡើងនៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។
ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ថា ការបង្កើតឱ្យមានកិច្ចប្រជុំខាងលើនេះ គឺដើម្បីដកស្រង់បទពិសោធន៍រកចំណុចខ្លាំង ចំណុចខ្សោយ ដែលគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានអនុវត្តកន្លងមក ពិសេសការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីបន្តអនុវត្តការងារនេះបានជោគជ័យ ធានាថាគ្មានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងមូលដ្ឋានទៀត។
ឯកឧត្ដម ឃួង ស្រេង បានបន្តថា គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ នគរបាល និងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានចេញប្រតិបត្តិការណ៍ព្រមៗគ្នា ក្នុងការបង្ក្រាបនិងបោសសម្អាត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រហូតឈានទទួលបានជោគជ័យនាពេលកន្លងមកនេះ។ ភាពជោគជ័យរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញក៏បានមកពីការរួមសហការពីប្រជាពលរដ្ឋ ដែលបានផ្តល់ព័ត៌មានឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច។ ទោះបីជាយ៉ាងនេះក្តី ជនល្មើសអាចបន្តលួចលាក់ជ្រកនៅតាមទីតាំងមួយចំនួន ដែលអាជ្ញាធរ ឬកងកម្លាំងនឹកស្មានមិនដល់ ដែលទាមទារឱ្យគ្រប់ផ្នែកបន្តខិតខំប្រឹងប្រែងឱ្យបានខ្លាំងក្លាបន្ថែមទៀត។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបន្តទៀតថា តាមផែនការរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឱ្យធ្វើការបង្រ្កាប និងបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឱ្យអស់។ តាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាទទួលយកសេដ្ឋកិច្ចពណ៌.ស មិនទទួលយកសេដ្ឋកិច្ចពណ៌ប្រផេះ និងខ្មៅ ដាច់ខាត។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាបានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជា។
ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំងអស់បន្តអនុវត្ត និងផ្សព្វផ្សាយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ ០៣ និងត្រូវបន្តម្ចាស់ការក្នុងត្រួតពិនិត្យបង្រ្កាប និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យបានដូចភ្លៀងរលឹម។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវបន្តចុះស្រាវជ្រាវនៅទីតាំងអគារខ្ពស់ៗ ជាមួយនិងការត្រួតពិនិត្យទីតាំងសប្បាយភាពនានា និងក្លឹបកំសាន្តដែលមានការសង្ស័យ៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច