ព័ត៌មាន
ជនភៀសសឹកនៅវត្តកណ្តោលខេត្តបន្ទាយមានជ័យ ពេញចិត្តទៅរស់នៅផ្ទះបណ្តោះអាសន្នដែលរដ្ឋាភិបាលរៀបចំ
ខេត្តបន្ទាយមានជ័យ៖ ជនភៀសសឹងដែលមិនទាន់អាចទៅផ្ទះវិញ ដែលស្នាក់នៅជំរំវត្តកណ្តោល ពេញចិត្តរស់នៅផ្ទះបណ្តោះអាសន្ន ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ផ្តល់ជូនពួកគាត់។ ទោះបីយ៉ាងណា ពួកគាត់នូវតែបង្ហាញភាពឈឺចាប់នៃការឈ្លានពានរបស់យោធាថៃ ដែលបានបំផ្លេចបំផ្លាញភូមិឋានរបស់ពួកគាត់ក្រោយមានបទឈប់បាញ់ កាលឆ្នាំមុន ហើយពួកគាត់នូវតែទាមទារអោយរដ្ឋាភិបាលថៃចូលមកដោះស្រាយជាមួយរដ្ឋាភិបាលកម្ពុជាអោយឆាប់ ដើម្បីពួកគាត់អាចវិលទៅភូមិឋានវិញ។
ទីតាំងផ្ទះបណ្តោះអាសន្ន ស្ថិតនៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមានចម្ងាយប្រមាណ ១៥គីឡូម៉ែត្រពីជំរំចាស់ និងប្រមាណ ៥០គីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ។
ជនភៀសសឹកដែលមិនបានទៅផ្ទះទាំងអស់នោះ ត្រូវបានជម្លៀសចេញពីតំបន់ក្រហមដែលយោធាថៃដាក់ទូកុងតឺន័រ និងរាយបន្លាលួសព័ន្ធយកផ្ទះរបស់ពួកគាត់នៅតំបន់បឹងត្រកួន។
ជនភៀសសឹក លើកឡើងនៅថ្ងៃទី២១ មីនានេះ ថា ផ្ទះបណ្តោះអាសន្ន ដែលគាត់កំពុងរស់នៅ ស្អាត រឹងមាំ មានទីធ្លាធំទូលាយ និងដីសម្រាប់ដាំដុះដំណាំបាន ហើយ ថែមទាំង មាន ទឹក ភ្លើង ប្រើប្រាស់ដោយឥតគិតថ្លៃ។ ពួកគាត់ បានថ្លែងអំណរគុណរាជរដ្ឋាភិបាលដែលបានផ្តល់ផ្ទះស្នាក់នៅសមរម្យជូនពួកគាត់នាពេលនេះ។ ប៉ុន្តែពួកគាត់ នូវតែឈឺចាប់ពីការឈ្លានពានរបស់យោធាសៀម មកទឹកដីកម្ពុជា ដែលពួកវាបានយកទូកុងតឺន័រ និងរាយបន្លាលួសព័ន្ធយកផ្ទះរបស់ពួកគាត់ ក្រោយមានបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ពួកគាត់ ទាមទារដោយទទូច អោយរដ្ឋាភិបាលថៃ ត្រូវចូលខ្លួនមកដោះស្រាយជាមួយរដ្ឋាភិបាលកម្ពុជាអោយបានឆាប់ ដើម្បីអាចអោយពួកគាត់វិលត្រឡប់ទៅកសាងភូមិកំណើតរបស់ពួកគាតវិញ។
លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកសារព័ត៌មានថា ដំណាក់កាលដំបូង ជនភៀសសឹកប្រមាណ ៥០៤ គ្រួសារ ដែលជម្លៀសចេញភូមិមានរិទ្ធ និង ៣១៨ គ្រួសារ មកពីភូមិសាមគ្គី នៃតំបន់បឹងត្រកួន ត្រូវបានផ្លាស់ទីពីជំរំវត្តកណ្តោល មកជម្រកបណ្តោះអាសន្នថ្មី ចាប់តាំងពីថ្ងៃទី២០ ដល់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦។ សម្រាប់ដំណាក់កាលទី២ ជនភៀសសឹកនឹងផ្លាស់មកនៅទីតាំងថ្មីនេះនៅខែមេសាខាងមុខនេះ។
ដោយឡែក ក្រុមជាងសាងសង់ផ្ទះបណ្តោះអាសន្ន បានបញ្ចប់ថា ពួកគាត់កំពុងពន្លឿនការងារសាងសង់ ដើម្បីអោយរួចរាល់តាមផែនការកំណត់។
បច្ចុប្បន្ន ការសាងសង់ផ្ទះសម្រាប់ជនភៀសសឹកស្នាក់នៅបណ្តោះអាសន្ន សម្រេចបានប្រមាណ ៤០០ខ្នងផ្ទះហើយ នៃចំនួនផ្ទះសរុប ៣ ,០០០ខ្នង ដែលរួចរាល់មុនចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ៕ អត្ថបទ៖ ធូ វិរៈ













-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច