ព័ត៌មាន
ព្រឹត្ដិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរ ថ្ងៃដំបូង ទាក់ទាញភ្ញៀវទេសចរជាង ២ម៉ឺន៤ពាន់នាក់ឱ្យមកទស្សនា
អ្នកជំនាញទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្ដរជាតិប្រមាណជាង២ម៉ឺន៤ពាន់នាក់ បានទៅទស្សនាព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត នៅថ្ងៃទី២១ ខែមីនា នេះ ដែលព្រឹកថ្ងៃនេះ មានអាកាសធាតុល្អ ធ្វើឱ្យមើលឃើញព្រះអាទិត្យរះយ៉ាងស្អាតគួរគយគន់។

ភ្ញៀវទេសចរជាតិ អន្តរជាតិ បានលើកឡើងថា ទោះបីជាធ្លាប់បានមកទស្សនាប្រាសាទអង្គរវត្តជាច្រើនលើកក៏ដោយ តែនេះជាលើកទីមួយហើយ បានចូលមកទស្សនាថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ដែលពួកគេត្រូវរង់ចាំតាំងពីម៉ោង៥ព្រឹក ដើម្បីបានឃើញភាពស្រស់ស្អាតនៃថ្ងៃរះនេះ ឆ្លុះជាមួយស្រះទឹកបញ្ចេញពន្លឺពណ៌មាស ស្របជាមួយទេសភាពសម្រស់ខៀខ្ចី នៃរុក្ខជាតិស្មៅក្នុងបរិវេណអង្គរ។
អ្នកទេសចរខ្លះដែលធ្លាប់បានទៅទស្សនាជាច្រើនលើក ក៏នៅតែចំណាយពេលដើម្បីរង់ចាំទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្តទៀត។ ពួកគេមានមោទនភាព ដែលឃើញភ្ញៀវទេសចរជាច្រើនជាតិសាសន៍ ទៅទស្សនាព្រឹត្ដិការណ៍សមរាត្រី ដោយអ្នកទេសចរខ្លះក្រោកតាំងពីម៉ោង៣ទាបភ្លឺ ដើម្បីអង្គុយរង់ចាំ ដើម្បីទស្សនាទិដ្ឋភាព និងផ្តិតយករូបភាព ដ៏អស្ចារ្យថ្ងៃរះនៅប្រាសាទអង្គរវត្ត។
ដោយឡែក អ្នកទេសចរអន្ដរជាតិ មកពីប្រទេសអ៊ីតាលី មកទស្សនាជាលើកដំបូង បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលនិងសប្បាយចិត្ដយ៉ាងខ្លាំង ពេលមកដល់ប្រាសាទអង្គរ ដោយបានលើកឡើងថា ព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទ ពិតជាអស្ចារ្យ និងមានភាពស្រស់ស្អាត ដែលប្រទេសដទៃទៀតមិនអាចប្រៀបផ្ទឹមបាន។
លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌អង្គរ នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ព្រឹត្ដិការណ៍ថ្ងៃរះចំកណ្ដាលកំពូលប្រាសាទអង្គរ ឬហៅថាសមរាត្រី នាថ្ងៃទី២១ ខែមីនា នេះ មានភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ជាង២ម៉ឺន៤ពាន់នាក់ ដោយពួកគេបានទៅទស្សនាចាប់ពីម៉ោង៥:០០នាទី រហូតដល់ម៉ោង៧:៣០នាទី។ ក្នុងចំណោមភ្ញៀវទេសចរជាង២ម៉ឺន៤ពាន់នាក់នោះ មានភ្ញៀវទេសចរអន្ដរជាតិ ២៦១០នាក់ និងភ្ញៀវទេសចរជាតិ ២១ ៥៣៥នាក់៕ អត្ថបទ៖ សាវី








-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច