ព័ត៌មាន
មនុស្សប្រុសស្រីពាក់ព័ន្ធករណីបង្កគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឫស្សីកែវ បណ្តាលឲ្យក្មេងម្នាក់រងរបួសធ្ងន់នឹងត្រូវបញ្ចូនទៅតុលាការទាំង ២នាក់
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ជនប្រុសស្រី០២នាក់ ដែលពាក់ព័ន្ធក្នុងគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់ នៅក្នុងខណ្ឌឫស្សីកែវ នឹងត្រូវកសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការទៅតាមនីតិវិធីច្បាប់ទាំង០២នាក់ ។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ក្រោយការពិនិត្យតាមជំនាញរបស់សមត្ថកិច្ចល្អិតល្អន់មកបានរកឃើញថា អ្នកបើកបររថយន្តបង្កហេតុ គឺជាមនុស្សស្រី ខណៈភាគីបុរសជាអ្នករួមដំណើរឋិតក្នុងស្ថានភាពស្រវឹងជោគជាំ ប៉ុន្តែដោយសាររូបគេប្រើប្រាស់ពាក្យសម្តីតិះដៀលប្រមាថធ្ងន់ធ្ងរម៉ាក់ងាយដល់អាយុជីវិតមនុស្សផងនោះ សមត្ថកិច្ចក៏ប្រមូលភស្តុតាងដើម្បីកសាងសំណុំរឿងបញ្ចូនខ្លួនអ្នកទាំង០២ទៅតុលាការ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន។

ផ្អែកតាមរយៈវីឌីអូរកាមេរ៉ាសុវត្ថិភាពដែលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ចេញ ឃើញថា ភាគីអ្នករួមដំណើរជាបុរសត្រូវបានគេគ្រាដាក់ក្នុងរថយន្តដោយសភាពស្រវឹង ហើយអ្នកបញ្ជាយាន្តគឺជាមនុស្សស្រីបានបើកឌុបគ្នាចេញពីហាងផឹកស៊ីមួយកន្លែងនៅខណ្ឌសែនសុខ លុះធ្វើដំណើរដល់កន្លែងកើតហេតុក៏កើតមានគ្រោះថ្នាក់ចរាចរណ៍ឡើងតែម្តង។
ករណីនេះ មានប្រតិកម្មរិះគន់ជាច្រើនពីសំណាក់មហាជនអ្នកលេងបណ្តាញទំនាក់ទំនងសង្គម ចោទទៅលើសមត្ថកិច្ចថា បានប្រឌិតព័ត៌មាន ដើម្បីលាក់អត្តសញ្ញាណពិតប្រាកដរបស់ជនបើករថយន្តបង្កហេតុថាជាមនុស្សប្រុស។

លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បញ្ជាក់ថា ច្បាប់ គឺជាច្បាប់ មិនមានការលើកលែង ឬប្រឌិតព័ត៌មានណាមួយ ដើម្បីលាក់បំបាំងអត្តសញ្ញាណជនដែលប្រព្រឹត្តិខុសទៅនឹងច្បាប់នោះឡើយ ទោះបុគ្គលនោះឋិតក្នុងតួនាទី ឬឋានៈណាក៏ដោយ។
គួររំលឹកថា គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងកាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវបេតុងមួយកន្លែង ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ដោយរថយន្តបង្កបានបើកបុកម៉ូតូម៉ាកធូដេមួយគ្រឿងពេញទំហឹង បណ្តាលឲ្យក្មេងប្រុសម្នាក់ជាអ្នកបើកម៉ូតូ ត្រូវរងរបួសធ្ងន់ធ្ងរ។

ក្នុងហេតុការណ៍ដដែលនេះ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ក៏បានផ្ទុះកំហឹងខ្លាំងទៅលើភាគីបុរសដែលជាអ្នករួមដំណើរ ដោយបានប្រើប្រាស់ហិង្សាទៅលើរូបគេ រហូតត្រូវរងរបួសផងដែរ ព្រោះតែខឹងសម្បាលើពាក្យសម្តីរបស់ជនរូបនេះនិយាយថា « បុកស្លាប់មនុស្ស សងត្រឹម២ម៉ឺនដុល្លារទៅចប់រឿងហើយ»៕ លីហេង




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច