ព័ត៌មាន
ធនាគារជាតិផ្តល់សន្ទនីយភាពចាំបាច់ សម្រាប់ជាជម្រើសកាន់តែរឹងមាំ ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ
ធនាគារជាតិនៃកម្ពុជា ផ្តល់សន្ទនីយភាពចាំបាច់ (ឥណទាន) សម្រាប់ជាជម្រើសកាន់តែរឹងមាំ ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ ដែលនឹងក្លាយជាមធ្យោបាយកាន់តែមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ហានិភ័យនានា និងរក្សាស្ថិរភាពហិរញ្ញវត្ថុ។

ធនាគារជាតិនៃកម្ពុជា ដាក់ចេញប្រកាសលេខ ធ៣៧.០២៦.២០៤ ប្រ.ក ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ស្តីពីការផ្តល់ សន្ទនីយភាពចាំបាច់ ចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ ឱ្យប្រើប្រាស់ជំនួសប្រកាសលេខ ធ៧-០១៥-១៥៣ ប្រ.ក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥ ស្តីពី ការផ្តល់សន្ទនីយភាពចំពោះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។
ប្រកាសនេះ មានគោលបំណងបង្កើតក្របខ័ណ្ឌក្នុងការផ្តល់សន្ទនីយភាពចាំបាច់ សម្រាប់ជាជម្រើសកាន់តែរឹងមាំ ដល់គ្រឹះ ស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ដែលនឹងក្លាយជាមធ្យោបាយកាន់តែមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ហានិភ័យនានា និងរក្សាស្ថិរភាពហិរញ្ញវត្ថុ។
ប្រកាសនេះដែរ និងអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ ដែលកំពុងជួបបញ្ហាសន្ទនីយភាពបណ្ដោះ អាសន្ន ស្នើសុំសន្ទនីយភាពចាំបាច់ជាជម្រើសចុងក្រោយ ក្នុងគោលដៅទប់ស្កាត់ហានិភ័យជាប្រព័ន្ធ និងរក្សាស្ថិរភាពហិរញ្ញវត្ថុ។ ទន្ទឹមនេះ ក្រោមក្របខ័ណ្ឌនៃប្រកាសថ្មីនេះ ធនាគារជាតិនៃកម្ពុជា នឹងបន្តអនុវត្តតួនាទី ជាអាជ្ញាធរអាណាព្យាបាល និងគាំទ្រស្ថិរភាព ហិរញ្ញវត្ថុដោយធានាថា ការផ្តល់សន្ទនីយភាពចាំបាច់ ត្រូវបានអនុវត្តដោយប្រុងប្រយ័ត្ន មានលក្ខខណ្ឌច្បាស់លាស់ និងផ្អែកលើគោល ការណ៍គ្រប់គ្រងហានិភ័យសម្រាប់ប្រព័ន្ធធនាគារទាំងមូល៕ អត្ថបទ៖ សុន រ៉ាឌី






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច