ព័ត៌មាន
សម្តេចតេជោ អំពាវនាវឲ្យមានការប្រុងប្រយ័ត្ន ខណៈពួកក្បត់ជាតិតែងតែបង្កើតផេកហ្វេកបុកក្លែងក្លាយដាក់ឈ្មោះសម្តេច ដើម្បីបោកប្រាស់ពលរដ្ឋ
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារតែក្នុងរយៈពេលចុងក្រោយនេះពួកក្បត់ជាតិ ដែលភាគច្រើនកំពុងរស់នៅក្រៅប្រទេសនោះ បានបង្កើតផេកហ្វេសបុកក្លែងក្លាយជាច្រើន ដោយបានដាក់ឈ្មោះ និងរូបសម្តេចដើម្បីបោកប្រាស់ពលរដ្ឋ ក្នុងគោលបំណងគេងចំណេញនយោបាយ និងផលប្រយោជន៍ផ្ទាល់ខ្លួនជាដើមនោះ។
តាមរយៈផេកហ្វេសបុកផ្ទាល់របស់សម្តេច កាលពីយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ សម្តេច តេជោបានប្រើពាក្យធ្ងន់ៗទៅកាន់ពួកក្បត់ជាតិទាំងនោះថា «តើពួកក្បត់ជាតិនេះបើមិនបានភូតកុហក់វាងាប់ឬអី? បានជាពួកវាបន្តបោកប្រាស់ប្រជាជនបែបនេះ»។ សម្តេចតេជោ បានបន្ថែមទៀតថាកន្លងមកពួកក្បត់ជាតិបានបង្កើតផេកហ្វេកបុកក្លែងក្លាយមួយដែលមានរូបថត និងឈ្មោះ របស់សម្តេច និងតែងតែបានបង្ហោះព័ត៌មានមិនពិត ប្រឌិត និងបំភ្លៃបំភ្លើសព័ត៌មានគ្រប់បែបយ៉ាងដើម្បីបំភាន់ភូតកុហកបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។
តាមរយៈផេកហ្វេសបុកផ្ទាល់នេះដែរ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសថា សូមបងប្អូនអ្នកប្រើប្រាស់ហ្វេសបុកគប្បីប្រុងប្រយ័ត្នខ្ពស់កុំចាញ់បោកពួកក្បត់ជាតិទាំងនេះឲ្យសោះ ខណៈហ្វេសបុកសម្តេចគឺមានតែមួយប៉ុណ្ណោះ ខណៈមានអ្នកតាមដានជាង១៥លាននាក់ ដូចដែលសម្តេចបានបង្ហោះភ្ជាប់ជាមួយនាពេលនេះ៕



-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច