ព័ត៌មាន
គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បំពេញបេសកកម្មដ៏ថ្លៃថ្លាក្នុងការបម្រើសេវាជូនពលរដ្ឋដោយឥតគិតថ្លៃ ក្នុង២៥ រាជធានី-ខេត្ត
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបំពេញបេសកកម្មដ៏ថ្លៃថ្លា ក្នុងការបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុង២៥ រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម លេង ផាលី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី តាមរយៈBTV ព័ត៌មាន នាថ្ងៃនេះថា រាល់ប្រទេសជាតិជួបកាលលំបាកឧបសគ្គធំៗ ជាក់ស្តែងនៅពេលថ្មីៗនេះ មានការឈ្លានពានពីប្រទេសថៃ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី គឺជាកងទ័ពអាវស នៅប្រកៀកស្មាជាមួយវីរៈកងទ័ពជួរមុខ និងប្រជាជនភៀសសឹក នៅតាមបន្ទាត់ព្រំដែន គ្រប់កាលៈទេសៈ គ្រប់គ្រាលំបាក។ ការចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធដែលស្តែងចេញពី សេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយអនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍ តាមរយៈការផ្ដល់សេវាសុខភាពសាធារណៈដោយឥតគិតថ្លៃ។
ប្រជាពលរដ្ឋរស់នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ គឺលោក ពីវ វេង, លោក ទេព ណែម, លោក ហួន ភៀង, អ្នកស្រី យិន សាយ៉ាន និងអ្នកស្រី ធី សៅលី បានបង្ហាញអារម្មណ៍រំភើប ព្រោះតំបន់យើងនេះ គឺជាតំបន់ជនបទ ហើយពេលបានឃើញវត្តមានរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី យ៉ាងច្រើន ចុះមកពិនិត្យ ព្យាបាលជំងឺគ្រប់ផ្នែកទាំងអស់ ធ្វើឲ្យពួកគាត់មានជំនឿជឿជាក់លើក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ក្នុងការបម្រើសេវាថែទាំសុខភាពដោយឥតគិតថ្លៃ។
ចំណែកក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានប្តេជ្ញាចិត្តខ្ពស់ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋតាមរយៈការពិនិត្យព្យាបាលជំងឺ ថែទាំសុខភាពជូនប្រជាជនដោយឥតគិតថ្លៃ។
សូមបញ្ជាក់ថា ក្នុងរយៈពេល ១៤ឆ្នាំមកនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានសមាជិក សមាជិកាចំនួន ៣៦,០០០នាក់ ដែលមាន ២៨ សាខា ក្រោមការដឹកនាំចង្អុលបង្ហាញយ៉ាងប៉ិនប្រសព្វនិងដោយផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី។ យើងផ្តល់សេវាបានចំនួន ២៤៧៨លើក មានប្រជាពលរដ្ឋចូលរួមចំនួន ១៣,៦០៩,៩៣៩នាក់ (ដប់បីលាន ហុកសិបម៉ឺន ប្រាំបួនពាន់ ប្រាំបួនរយ សាមសិបប្រាំបួន នាក់) គិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២៦ ច្រើនជាង ៣ ភាគ ៤ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៧.៧០៤.០៩០នាក់ (ដប់ប្រាំពីរលាន ចិតសិបម៉ឺន បួនពាន់ កៅសិប នាក់) ធៀបនឹងឆ្នាំ២០២៦ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់ ៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៦៨០,៤៩៦,៩៥០ដុល្លារ (ប្រាំមួយរយប៉ែតសិបលាន សែសិបប្រាំបួនម៉ឺន ប្រាំមួយពាន់ ប្រាំបួនរយ ហាសិប ដុល្លារសហរដ្ឋអាមេរិក)៕ អត្ថបទ រដ្ឋា










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច