ព័ត៌មាន
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តផ្តល់ស្បៀងអាហារ និងសម្ភារ ទៅកាន់ជនភៀសសឹក ក្នុងភូមិសាស្ត្រខេត្តសៀមរាប
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកជំទាវ លីម ដារ៉ែន ព្រមទាំងក្រុមការងាររបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តនាំយកស្បៀងអាហារ និងសម្ភារមួយចំនួនធំ ជូនទៅកាន់បងប្អូនជនភៀសសឹក ក្នុងភូមិសាស្ត្រខេត្តសៀមរាប ។
ការផ្តល់ស្បៀងអាហារ និងសម្ភារខាងលើនេះ ធ្វើឡើងតាមរយៈការបញ្ជូនទៅកាន់អាជ្ញាធរ នៃរដ្ឋបាលខេត្តសៀមរាបផ្ទាល់ ដោយដឹកចេញដំណើរពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ ។
ស្បៀងអាហារ និងសម្ភារ រួមមាន ៖ អង្ករ ,ទឹកបរិសុទ្ធ , មុង , ភួយ , ខោអាវ , កន្ទេលជាច្រើនមុខ និងសម្ភារផ្សេងៗដទៃមួយចំនួនទៀតផងដែរ ។
នេះមិនមែនជាលើកទី០១នោះទេ ដែលថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពិសេសលោកឧត្តមសេនីយ៍ឯកស្នងការ និងលោកជំទាវ ដែលក្នុងនាមខ្លួនជាអ្នកសមរភូមិ តែងតែយកចិត្តទុកដាក់គិតគូរជួយទៅកាន់អ្នកសមរភូមិមុខជាបន្តបន្ទាប់ មិនថាវីរជនកងទ័ពកម្ពុជា ក៏ដូចជាបងប្អូនប្រជាជនភៀសសឹកនៅតាមខ្សែបន្ទាត់ព្រំដែននោះឡើយ ៕ លីហេង






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច