ព័ត៌មាន
នគរបាលបង្ក្រាបមុខសញ្ញាក្រុមវាយប្លន់ម៉ូតូ០៤នាក់ ដកហូតគ្រឿងញៀន និងដាវជាច្រើន នៅខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានបើកការស្រាវជ្រាវ តាមទៅបង្ក្រាបមុខសញ្ញាប្រើហិង្សាវាយប្លន់ម៉ូតូចំនួន០៤នាក់ ក្រោយពួកគេធ្វើសកម្មភាពវាយប្លន់ម៉ូតូហុងដាស្គុបពីមួយគ្រឿងពីស្ត្រីម្នាក់បានសម្រេច កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦កន្លងទៅ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ។
ការបង្ក្រាបនេះធ្វើឡើង ក្រោមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយបង្ក្រាបក្រុមជនសង្ស័យនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួលលេខ១០ ផ្លូវបេតុង ស្ថិតក្នុងភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង០៤នាក់ មានឈ្មោះ ភោគ សំណាង ភេទប្រុស អាយុ២២ឆ្នាំ, ទី០២ ឈ្មោះណា ទិត្យ ភេទប្រុស អាយុ២៥ឆ្នាំ , ទី០៣ឈ្មោះ ហៀប គន្ធា ភេទប្រុស អាយុ៤៣ឆ្នាំ , និងទី០៤ឈ្មោះ ឆាយ រតនា ភេទប្រុស អាយុ៣៣ឆ្នាំ ។
ក្នុងការបង្ក្រាប សមត្ថកិច្ចដកហូតបាន ម៉ូតូ០៦គ្រឿង , គ្រឿងញៀនមួយចំនួន , ដាវមួយចំនួនធំ និងវត្ថុតាងពាក់ព័ន្ធជាច្រើនទៀតផងដែរ ។ បច្ចុប្បន្នក្រុមជនសង្ស័យ ត្រូវឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំកសាងសំណុំរឿង បញ្ចូនទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់នៅពេលខាងមុខ ៕ លីហេង




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច