ព័ត៌មាន
អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង ជួបសម្តែងការគួសម ជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ
ឯកឧត្ដម ត្រឹន ទួនអាញ អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៦។
ក្នុងជំនួបកិច្ចពិភាក្សានោះដែរភាគីទាំងពីរបានបង្ហាញអំពីទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការគ្នាល្អរវាងប្រទេសទាំង២កម្ពុជា-វៀតណាម ក៏ដូចជាខេត្តបន្ទាយមានជ័យ ជាមួយខេត្តវិញឡុង និងដុងថាប ប្រទេសវៀតណាម ដែលបានចង់សម្ព័ន្ធមេត្រីភាពជាមួយគ្នាជាយូមកហើយ ក្នុងការបង្កើននូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការមិត្តភាពគ្នាយូរអង្វែងនោះ។
ក្នុងជំនួបពិភាក្សាភាគីទាំងពីរបានឯកភាពបន្តនូវការប្ដេជ្ញាចិត្តក្នុងការកសាងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជា ខេត្តបន្ទាយមានជ័យ ជាមួយនឹងសម្ព័ន្ធមេត្រីភាព ខេត្តទាំង២ ឱ្យកាន់តែស្អិតល្មួតបន្ថែមទៀត ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ថា ក្នុងនាមដ្ឋបាលខេត្ត និងបន្តសហការ សម្របសម្រួលដល់ក្រុមហ៊ុនរបស់ប្រទេសវៀតណាម ដែលមានវត្តមាននៅក្នុងខេត្តបន្ទាយមានជ័យ ។ហើយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែមានភាពល្អប្រសើរឡើងនោះរដ្ឋបាលខេត្ត នឹងបន្តយកចិត្តទុកដាក់លើសុខទុក្ខបងប្អូនប្រជាពលរដ្ឋវៀតណាម ដែលកំពុងតែស្នាក់នៅប្រកបរបរនៅក្នុងខេត្តបន្ទាយមានជ័យផងដែរ៕




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច