ព័ត៌មាន
រដ្ឋមន្រ្តី៖ កម្ពុជានៅតែមានហ្គាសសម្រាប់ប្រើប្រាស់ ទោះបីជាមានក្រុមហ៊ុនមួយប្រកាសផ្អាកការផ្គត់ផ្គង់
រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលកម្ពុជា ឯកឧត្តម កែវ រតនៈ បានបញ្ជាក់ថា កម្ពុជានឹងមិនខ្វះហ្គាស ប្រើប្រាស់នោះទេ បើទោះបីជាក្រុមហ៊ុនសូគីសម៉ិច ប្រកាសផ្អាកផ្គត់ផ្គង់ឧស្ម័ន្រ LPG ឬហ្គាសជាបណ្តោះអាសន្នក៏ដោយ ហើយឯកឧត្តមបានអំពាវនាវកុំឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់មានការព្រួយបារម្ភ និងស្លន់ស្លោរឲ្យសោះ ខណៈកម្ពុជានៅតែមានប្រភពធំទៀត សម្រាប់នាំហ្គាសផ្គត់ផ្គង់ប្រទេសកម្ពុជាបាន។
តាមរយៈវីដេអូឃ្លីបដែលបានចេញនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តម កែវ រតនៈ បានបញ្ជាក់ថា «ក្រុមហ៊ុនសូគីម៉ិច ផ្គត់ផ្គង់ឧស្ម័ន្រ LPG បានត្រឹមតែប្រមាណបីភាគរយប៉ុណ្ណោះ នៅក្នុងទីផ្សាសរុបរបស់កម្ពុជា ដូច្នេះមានន័យថា ប្រសិនបើក្រុមហ៊ុនសូគីម៉ិចមិនអាចផ្គត់ផ្គង់ ចាប់ពីខែមេសាតទៅ ហើយមិនអាចរកប្រភពបន្ថែម កម្ពុជាក៏នៅតែមានប្រភពមួយចំនួនធំទៀត ដែលយើងអាចផ្គត់ផ្គង់ជូនប្រជាពលរដ្ឋបានដែរ។ ដូច្នេះសូមបងប្អូនកុំទាន់អាលមានការព្រួយបារម្ភ ភ័យស្លន់ស្លោរ នៅក្នុងស្ថានភាពនេះ»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមីនា ក្រុមហ៊ុន សូគីម៉ិច បានប្រកាសថាខ្លួនមិនអាចនាំចូល នូវឧស្ម័ន្រLPG បានទៀតទេ ចាប់តាំងពីដើមខែមីនា ឆ្នាំ២០២៦មក ដោយសារតែស្ថានភាពសង្រ្គាម នៅតំបន់មជ្ឈិមបូព៌ា បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការដឹកជញ្ជូនប្រេង និងឧស្ម័ន្រទូទាំងពិភពលោកនោះ។ យ៉ាងណាក៏ដោយរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានអះអាងថា កម្ពុជានៅតែមានឧស្ម័ន្រLPGប្រើដដែលដោយកម្ពុជានៅមានប្រភពជាច្រើនទៀតសម្រាប់នាំហ្គាស់ចូលមកកម្ពុជា៕

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច