ព័ត៌មាន
កម្ពុជាអនុម័តគម្រោងវិនិយោគថ្មីចំនួន ៦គម្រោង មានទុនវិនិយោគសរុប ១៧៤ លានដុល្លារ
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យ ពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ចំនួន ៦គម្រោង មានទុនវិនិយោគសរុបប្រមាណ ១៧៤ លានដុល្លារអាម៉េរិក ដោយគម្រោងទាំងនោះអាចបង្កើត ការងារបានប្រមាណជាង៣ពាន់កន្លែង។
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅសប្តាហ៍កន្លងមកនេះ បានដឹក នាំកិច្ចប្រជុំច្រកចេញ-ចូលតែមួយ ដើម្បីពិនិត្យ ពិភាក្សា លើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៦ គម្រោង ដែលគម្រោងវិនិយោគទាំង ៦នេះ បានជ្រើសរើសទីតាំងវិនិយោគរបស់ខ្លួន នៅខេត្តស្វាយរៀង បាត់ដំបង តាកែវ ពោធិ៍សាត់ កណ្តាល និងកំពង់ស្ពឺ។

ជុំវិញគម្រោងវិនិយោគខាងលើនេះ មានទុនវិនិយោគសរុបប្រមាណ ១៧៤ លានដុល្លារអាម៉េរិក អាចបង្កើតការងារបានជាង ៣ពាន់កន្លែង ក្នុងនោះវិនិយោគលើវិស័យឧស្សាហកម្មចំនួន៤គម្រោងរួមមាន៖ ផលិតដើមណូអែល អំពូលភ្លើងលំអ និងសម្ភារៈតុប តែងសម្រាប់ពិធីបុណ្យណូអែល, ផលិតដីសគ្រប់ប្រភេទ និងគ្រឿងតុបតែងលម្អពីប្លាស្ទិក, ផ្គុំដំឡើងរថយន្ត និងផលិតសម្ភារៈតុបតែង សម្រាប់ពិធីបុណ្យ ប្រដាប់ប្រដាក្មេងលេង កាបូប វាំងនន និងបោះពុម្ភផលិតផលសម្រេច។ វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ចំនួន ១គម្រោង៖ បង្កើតកសិដ្ឋានដាំដំណាំឈើហូបផ្លែ (មៀនប៉ៃលិន) និងសាងសង់រោងចក្រកែច្នៃ។ និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ១គម្រោង៖ អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលជីវម៉ាសអានុភាព ៥០ មេហ្គាវ៉ាត់ និងស្ថានីយផលិតអគ្គិសនី ដើរដោយ ថាមពលពន្លឺព្រះអាទិត្យអានុភាព ៤០ មេហ្គាវ៉ាត់។

សូមបញ្ជាក់ថា នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៦ កន្លងមកនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៤២គម្រោង មានទុនវិនិយោគប្រមាណ ១៦៦លានដុល្លារអាមេរិក ក្នុងនោះចំនួន១៨ គម្រោង ចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងគម្រោងចំនួន ២៤ ត្រូវបានចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត (អ.គ.វ.រ.ខ.)៕ អត្ថបទ៖ សុន រ៉ាឌី






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច