ព័ត៌មាន
កីឡាសិស្សមធ្យមសិក្សា ជើងឯករាជធានីភ្នំពេញជាការ អភិវឌ្ឍកីឡានៅរាជធានីភ្នំពេញ ត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ២០៣១
ក្រោយ បិទការប្រកួតកីឡាសិស្សមធ្យមសិក្សា ជើងឯករាជធានីភ្នំពេញ ឆ្នាំសិក្សា ២០២៥-២០២៦មន្ទីរអប់រំ យុវជន និង កីឡារាជធានីភ្នំពេញ បានចម្រាញ់ រកបានធនធាន វ័យក្មេងៗឆ្នើមៗ ចូលរួមក្នុងការកសាងធនធានមនុស្ស និងអភិវឌ្ឍ វិស័យកីឡានៅរាជធានីភ្នំពេញ និងជំរុញដល់ យុវជន យុវនារី ឱ្យចូលរួមហាត់ និងលេងកីឡាទៅតាមប្រភេទលថ្នាលនិង ដើម្បីសម្រិតសំរាំង កីឡាករ កីឡាការិនី ត្រៀមចូលរួម ក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៣១ នាពេលខាងមុខ។

ថ្លែងក្នុងពិធីបិទការប្រគួត លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្នុងនាមប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ សូមកោតសរសើរ ដល់ប្រតិភូដឹកនាំក្រុមកីឡា ដែលបានខិតខំរៀបចំ និងបង្កើតក្រុម ហើយចូលរួមប្រកួតជើងឯកនាឆ្នាំនេះ ដែលជាកាយវិការ និងការយកចិត្តទុកដាក់ ពិថ្នាក់ដឹកនាំអង្គភាព ចូលរួមក្នុងការកសាងធនធានមនុស្ស និងអភិវឌ្ឍ វិស័យកីឡានៅរាជធានីភ្នំពេញ និងជំរុញដល់ យុវជន យុវនារី ឱ្យចូលរួមហាត់ និងលេងកីឡាទៅតាមប្រភេទ ដែលពួកគេចូលចិត្ត និងចូលរួមកាត់បន្ថយនូវអំពើឧបាយមុខ ដែលបង្ករឡើងនៅក្នុងសង្គម។

អនុប្រធានរូបនេះ បានបន្តថា ការប្រកួតននេះ មានគោលបំណង ចំនួន៣សំខាន់ៗ៖
ទី១ ការប្រកួតដើម្បីផ្លាស់ប្តូរ នូវកម្រិតបច្ចេកទេស រវាងក្រុមមួយ ទៅក្រុមមួយទៀត ដើម្បីរកចំណុចល្អ និង ចំណុចខ្វះខាត បំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក។
ទី២ ការបម្រើឲ្យសុខភាពរាងកាយ កាយសម្បទានមាំមួន បញ្ញាឆ្លាតវៃ ឈ្នះនូវជំងឺដង្កាត់ផ្សេងៗ។
ទី៣ ការរិតចំណងមិត្តភាព សាមគ្គីភាព ចេះយោគយល់អធ្យាស្រ័យគ្នា ទៅវិញទៅមក ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំកាយនិងកីឡា ឲ្យកាន់តែមានភាពភាពរីក ចម្រើន ស្របតាមគោលនយោបាយ កំណែទម្រង់ របស់រាជរដ្ឋាភិបាល អាណត្តិទី៧។
សូមបញ្ជាក់ផងដែលថា មន្ទីរអប់រំ យុវជន និងកីឡា រាជធានី បានចំណាយពេល ៨ ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ដល់២២ ខែមីនា ឆ្នាំ២០២៦ ដោយគណៈកម្មាធិការបច្ចរកទេសបានដាក់៦ប្រភេទកីឡា ក្នុងនោះ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចូលរួមសរុបចំនួន១៨៨០នាក់៕






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច