ព័ត៌មាន
រយៈពេលបីថ្ងៃ អ្នកទេសចរណ៍ជាង ៧ម៉ឺន៤ពាន់នាក់មកទស្សនាព្រឹត្ដិការណ៍សមរាត្រីនៅប្រាសាទអង្គរ
មន្ដ្រីអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អ្នកទេសចរជាតិ និងអន្ដរជាតិ ជាង៧ម៉ឺន៤ពាន់នាក់ បានទៅផ្ដិតយករូបបភាពនិងទស្សនាព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរ ឬសមរាត្រី រយៈពេលបីថ្ងៃ ដែលចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ខែមីនឆ្នាំ២០២៦នេះ ។
បន្ទាប់ពីបានទស្សនាព្រឹត្ដិការណ៍ដ៏ទាក់ទាញបំផុតនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ព្រះសង្ឃនិមន្ដមកពីវត្ដកម្ពុជាក្រោម ក៏ដូចជាអ្នកទេសជាតិ ក៏បានលើកឡើងដែរថា ការមកទស្សនា និងផ្ដិតរូបភាពព្រឹត្ដិការណ៍នេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានធ្វើដំណើរមកពីគ្រប់ទិសទី ដើម្បីទស្សនាព្រឹត្តិការណ៍សមរាត្រី (Equinox) ដែលជាទិដ្ឋភាពព្រះសូរិយារះឡើងចំកំពូលប្រាង្គកណ្តាល នៃប្រាសាទអង្គរវត្តយ៉ាងស្រស់ត្រកាលបំផុត។ ព្រឹត្ដិការណ៍សមរាត្រីនេះ គឺជាប្រវត្ដិសាស្ដ្រនៃអាណាចក្រខ្មែរ ដែលកូនខ្មែរមិនអាចបំភ្លេចបានឡើយ ហើយជាភស្តុតាងដែលបង្ហាញពីចំណេះដឹងផ្នែកតារាសាស្ត្រ និងស្ថាបត្យកម្មដ៏ខ្ពង់ខ្ពស់របស់អតីតព្រះមហាក្សត្រនៃអាណាចក្រខ្មែរ។អ្នកទេសចរគ្រប់ៗគ្នា ក៏បានបង្ហាញអារម្មណ៍រីករាយ រំលេចដោយសំឡេងហ៊ោរកញ្ជ្រៀវ នៅពេលបានឃើញព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរ។
យោងតាមរបាយការណ៍ លោក សេង សុធារ៉ា ប្រធានយកដ្ឋានទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានបង្ហាញថា ក្នុងចំណោមភ្ញៀវទេសចរចំនួនជាង៧ម៉ឺន៤នាក់នោះ មានអ្នកទេសចរជាតិចំនួន ៦៨ ១៣២នាក់ និងអ្នកទេសចរអន្ដរជាតិចំនួន៦,៨៣២នាក់ ដែលពួកគាត់បានទៅទស្សនា ចន្លោះចាប់ពីម៉ោង៥ព្រឹក ដល់ម៉ោង៧និង៣០នាទីព្រឹកព្រលឹម ក្នុងរយៈពេលបីថ្ងៃ។ របាយការណ៍បន្ថែមថា នៅថ្ងៃទី១នៃព្រឹត្ដិការណ៍សមរាត្រីមានចំនួនជាង២ម៉ឺន៤ពាន់នាក់ នៅថ្ងៃទី២មានចំនួនជាង៣ម៉ឺន៨ពាន់នាក់ និងនៅថ្ងៃទី៣ចំនួនជាង១ម៉ឺន២ពាន់នាក់ ដែលសរុបក្នុងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ខែមីនាឆ្នាំ២០២៦នេះ មានអ្នកទេសចរជាតិ និងអន្ដរជាតិជាង៧ម៉ឺន៤ពាន់នាក់ ។ ក្នុងនោះ ភ្ញៀវទេសចរខ្មែរចំនួន: ៦៨,១៣២ និងភ្ញៀវទេសចរបរទេសចំនួន៦ ៨៣២នាក់៕







-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
កីឡា5 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ