ព័ត៌មាន
នគរសង្ក្រាន្ត៖ ក្រុមការងារកំពុងដំឡើងការសាងសង់ «ភូមិសង្ក្រាន្ត» នៅទីតាំងក្រោយផ្សាររាត្រី
ព្រឹត្តិការណ៍នគរសង្ក្រាន្ត នឹងត្រូវបានរៀបចំឡើងនៅតាមទីតាំងជាច្រើននៅក្នុងរាជធានីភ្នំពេញ។ ក្នុងនោះនៅចំណុចទីតាំងចំណតឡានក្រោយផ្សាររាត្រី រាជធានីភ្នំពេញ នឹងត្រូវបានប្រើប្រាស់រៀបចំជាភូមិសង្ក្រាន្ត។ បច្ចុប្បន្នក្រុមការងារជាង ក៏កំពុងចាប់ផ្ដើមសាងសង់ជាឆាក សាងសង់ផ្ទះ សាងសង់ជារោង ដែលមានមុខងារផ្សេងៗគ្នា ក្នុងការបង្ហាញវប្បធម៌នាឱកាសចូលឆ្នាំខ្មែរខាងមុខ។
ភូមិសង្ក្រាន្ត ជាផ្នែកសំខាន់មួយនៃព្រឹត្តិការណ៍នគរសង្ក្រាន្ត ដែលនឹងរៀបចំឡើងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ការរៀបចំភូមិសង្ក្រាន្ត គឺស្ថិតនៅទីតាំងចំណតរថយន្តក្រោយផ្សាររាត្រី ដែលបច្ចុប្បន្នក្រុមការងារជាងកំពុងសាងសង់រោង សាងសង់ឆាក និងសាងសង់ផ្ទះមួយចំនួន។ ដូចជាឈ្មោះបានបញ្ជាក់ហើយ ភូមិសង្ក្រាន្ត គឺជាទីតាំងភូមិរស់នៅ ដែលនឹងមានបង្ហាញពីវប្បធម៌រស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ហើយទីតាំងនេះក៏មានការជាការរៀបចំទីធ្លាសម្រាប់លេងល្បែងប្រជាប្រិយខ្មែរផងដែរ។
តាមប្លង់គំរូ «ភូមិសង្ក្រាន្ត» នឹងមានផ្ទះសិប្បកម្ម បរិវេណគំនូរលើមុខ ផ្សារភូមិ ឆាកសម្ដែង សាលាឆទាន បរិវេណកម្មវិធីអុក ផ្ទះនំខ្មែរ ផ្ទះសេដ្ឋីនី និងមានទីធ្លាសម្រាប់លេងល្បែងប្រជាប្រិយខ្មែរផងដែរ។ ការលេងល្បែងប្រជាប្រិយ ដែលប្រជាពលរដ្ឋខ្មែរនាំគ្នាលេងកម្សាន្ត តជំនាន់មកនេះ គឺមានច្រើនប្រភេទរួមមាន ល្បែងស្តេចចង់ ឬអៀវ ល្បែងប្រណាំងកង់យឺត ចោលឈូង ល្បែងខាំប៉ិកគក់ ចាប់កូនខ្លែង ល្បែងពាំពងទា ល្បែងលាក់កន្សែង ល្បែងលោតបាវ លេងអង្គញ់ ទាញព្រ័ត្រ ចងជើងរត់ប្រណាំង ល្បែងរាវបង្កង ល្បែងស្បែកជើងរួមមិត្ត ល្បែងខ្នង ពង្រត់កូនក្រមុំ ល្បែងដណ្តើមស្លឹកឈើ ១កាំ២កាំ ខ្លាស៊ីគោ ល្បែងអូសត្រឡាច ល្បែងថាភ្ជាប់និស្ស័យ និងល្បែងវាយក្អមជាដើម។
ព្រឹត្តិការណ៍នគរសង្ក្រាន្ត ជាព្រឹត្តិការណ៍ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា។ កម្មវិធីនេះ នឹងរៀបចំឡើងរយៈពេល ៦ថ្ងៃចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៩ ខែមេសា។ នគរសង្ក្រាន្ត នឹងរៀបចំឡើងនៅទីតាំងមួយចំនួន រួមមាន តំបន់សួនច្បារ Vattannac ដល់ផ្សាររាត្រី តំបន់វត្តភ្នំ តំបន់ Walkstreet ក៏ដូចជាតំបន់សួនច្បារវត្តបទុមវតី តំបន់បាសាក់លែន និងផ្សារទួលទំពូង។ តំបន់នីមួយៗ នឹងមានការរៀបចំជាការលេងល្បែងប្រជាប្រិយជូនភាពសប្បាយរីករាយ ដល់អ្នកចូលរួម ហើយក៏ជាការបង្ហាញផ្សព្វផ្សាយទៅកាន់ភ្ញៀវទេសចរបរទេសផងដែរ៕ អត្ថបទ៖ គឹមហុក




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច