ព័ត៌មាន
សេវារថយន្តក្រុងសាធារណៈ បាននិងកំពុងជួយសម្រាលការចំណាយរបស់ពលរដ្ឋ ក្នុងបរិបទវិបត្តិតម្លៃប្រេង
សេវារថយន្តក្រុងសាធារណៈក្នុងរាជធានីភ្នំពេញ បាននិងកំពុងជួយសម្រាលការចំណាយរបស់ពលរដ្ឋក្នុងបរិបទវិបត្តិតម្លៃប្រេង ខណៈប្រតិបត្តិការរថយន្តក្រុង ទាំងខ្សែរត់ និងតម្លៃ នៅថេរ។

លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋករស្វយ័តដឹកជញ្ជូនរថយន្តក្រុងសាធារណៈ City Bus បានឲ្យដឹងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងតែគិតគូរដល់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ពិសេសនោះលើវិស័យដឹកជញ្ជូនសាធារណៈនេះ គឺចាំបាច់ត្រូវបម្រើពលរដ្ឋប្រកបដោយភាពប្រសើរ ដោយមិនមានដំឡើងថ្លៃឈ្នួល ឬកាត់បន្ថយខ្សែរត់ជាប្រចាំនោះឡើយ ខណៈបរិបទពិភពលោកកំពុងជួបវិបត្តិប្រេងឥន្ធនៈឡើងតម្លៃ ចេញមកពីសង្គ្រាមនៅមជ្ឈិមបូព៌ា ហើយសាយភាយឥទ្ធិពលមកដល់កម្ពុជាផងដែរ។
ប្រជាពលរដ្ឋ សម្តែងក្តីសប្បាយរីករាយ នឹងការប្រើប្រាស់សេវារថយន្តក្រុងសាធារណៈរបស់រដ្ឋ ដែលបានជួយសម្រួលភាពងាយស្រួលដល់ការធ្វើដំណើរ និងសម្រាលការចំណាយលើការធ្វើដំណើរប្រចាំថ្ងៃផងដែរ។
អ្នកបើកបររថយន្តក្រុងសាធារណៈ ក៏បានពង្រឹងការទទួលខុសត្រូវខ្ពស់ផងដែរ លើការបើកបរដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ ធានាយ៉ាងណា មិនឲ្យកើតមាននូវគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវនោះឡើយ ។
គួរបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ រាជរដ្ឋាភិបាល បានសម្រេចបញ្ចេញរថយន្តក្រុងសាធារណៈចំនួន៦០០គ្រឿង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋជិះធ្វើដំណើរដោយឥតគិតថ្លៃ ទៅកាន់ស្រុកកំណើត ក្នុងរយៈពេល០៦ថ្ងៃផងដែរ៕ អត្ថបទ៖ លីហេង









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច