ព័ត៌មាន
ពលរដ្ឋអរគុណរាជរដ្ឋាភិបាល ដាក់ចេញការកាត់បន្ថយពន្ធលើប្រេងឥន្ធនៈបន្ថែមទៀត
ប្រជាពលរដ្ឋ បានសម្ដែងការពេញចិត្ត និងអរគុណ ខណៈដែលរាជរដ្ឋាភិបាល បានដាក់ចេញនូវការកាត់បន្ថយពន្ធ លើប្រេងឥន្ធនៈបន្ថែមទៀត ដើម្បីគ្រប់គ្រង តម្លៃប្រេង ដើម្បីសម្រួលដល់ការចំណាយលើការរស់នៅ ស្របពេលដែលមានការកើនឡើងតម្លៃប្រេងឥន្ធនៈជាសកល។

ថ្លែងប្រាប់BTVនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ ពលរដ្ឋបានប្រាប់ថា ពួកគាត់ ត្រូវធ្វើដំណើរឆ្ងាយក្នុងមួយថ្ងៃៗ ដើម្បីដឹកជញ្ជូនទំនិញ ដែលចំណាយថ្លៃសាំងកើនពីជាង៨ពាន់រៀល ទៅជិត២ម៉ឺនរៀល។ តម្លៃប្រេងបច្ចុប្បន្នឡើងថ្លៃ តែមិនមែនឡើងតែកម្ពុជានោះទេ គឺឡើងគ្រប់ប្រទេសទាំងអស់ ព្រោះឥទ្ធិពលសង្រ្គាមនៅមជ្ឈិមបូព៌ា។ សម្រាប់ពលរដ្ឋ អរគុណរាជរដ្ឋាភិបាល ដែលបន្តបញ្ចុះពន្ធជួយទប់តម្លៃមិនឲ្យឡើងខ្ពស់ពេក និងរក្សាបានស្ថិរភាពប្រេងសម្រាប់ប្រើប្រាស់។

លោក ឧត្ដម បុគ្គលិកស្ថានីយ៍ប្រេងឥន្ធនៈ ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រាប់ថា បច្ចុប្បន្ននេះ ពលរដ្ឋមិនផ្អើលនាំគ្នាមកទិញសាំង និងប្រេងម៉ាស៊ូត ស្ដុកទុកព្រោះខ្លាចគ្មានប្រេង ដូចកាលពីដើមខែមីនានោះទេ។ ការរក្សាបានប្រក្រតីភាពនេះ ក៏ព្រោះពលរដ្ឋមានទំនុកចិត្តលើរាជរដ្ឋាភិបាល លើការធានា ការផ្គត់ផ្គង់ប្រេង ខណៈដែលស្ថានីយ៍របស់លោក ធានាបានស្ថិរភាព ទាំងការផ្គត់ផ្គង់ និងតម្លៃ ស្របតាមការកំណត់របស់ក្រសួង។
សូមជម្រាបជូនថា វិបត្តិតម្លៃប្រេងឡើងថ្លៃបច្ចុប្បន្ននេះ បង្កឡើងព្រោះឥទ្ធិពល សង្រ្គាមនៅមជ្ឈិមបូព៌ាហើយមិនមែនតែកម្ពុជានោះទេ ដែលរងសម្ពាធប្រេងឡើងថ្លៃ ប្រទេសទាំងអស់លើពិភពលោកសុទ្ធតែរងប៉ះពាល់ដូចគ្នា។ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា នៅតែអាចរក្សាបានប្រភពផ្គត់ផ្គង់ប្រេង ដោយអាចធានាបានពីស្ថិរភាពប្រេង សម្រាប់ពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ។ ហើយរដ្ឋាភិបាល បានបន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈ នៅកម្ពុជា ៦,៥សេនដុល្លារ/លីត្រ ស្មើជាង២០០រៀលលុយខ្មែរ ព្រមទាំងបានបន្តបញ្ចុះ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្ដរជាតិ ឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្ដរជាតិ ឡើងលើសពី ១០០ដុល្លារ/បារ៉ែល។ លើសពីនេះ រដ្ឋាភិបាល បន្តបញ្ចុះអាករពិសេស លើប្រេងម៉ាស៊ូត ពី ៤% មក ០% និងបញ្ចុះអាករ លើតម្លៃបន្ថែម លើប្រេងសាំង និងប្រេងម៉ាស៊ូត ពី ១០% មក ៤% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសចំនួន ៦%៕ អត្ថបទ ៖ លៀ ស៊ីណា



-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច