ព័ត៌មាន
គណៈកម្មការទី៤ រដ្ឋសភា បើកកិច្ចប្រជុំពិនិត្យសេចក្តីព្រាងច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ គណៈកម្មការទី៤ នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការ មហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន បានបើកកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ និងសិក្សា លើសេចក្តីព្រាងច្បាប់ «ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។
សេចក្តីព្រាងច្បាប់នេះមានគោលបំណងពង្រឹងការបង្ក្រាបបទល្មើសឌីជីថល ដោយកំណត់បង្កើតបទល្មើសព្រហ្មទណ្ឌថ្មីចំនួន ៥ រួមមាន៖
១.បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
២.បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោក
៣.បទជ្រើសរើស ឬបណ្តុះបណ្តាលបុគ្គលឱ្យប្រព្រឹត្តអំពើឆបោក
៤.បទប្រមូលព័ត៌មានផ្ទាល់ខ្លួនដោយចេតនាទុច្ចរិត
៥.បទសម្អាតប្រាក់ដែលពាក់ព័ន្ធនឹងការឆបោក។
សេចក្តីព្រាងច្បាប់នេះ មាន ៥ ជំពូក និង ២៤ មាត្រា ត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ហើយកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចប្រគល់ភារកិច្ចឱ្យគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា សហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន ដើម្បីសិក្សាឱ្យបានលម្អិត មុននឹងធ្វើរបាយការណ៍ដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាការរៀបចំច្បាប់នេះ មានគោលបំណងធានាប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ស្របតាមស្តង់ដារអន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិពាក់ព័ន្ធ៕








-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច