ព័ត៌មាន
រមណីយដ្ឋានធម្មជាតិ «ទឹកឆា» ត្រូវបានអភិវឌ្ឍន៍ប្រកបដោយស្តង់ដារ និងបានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
កំពង់ចាម៖ នៅរសៀលថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ស្ថិតក្នុងបវេណ រម្យណីយដ្ឋានធម្មជាតិ “ទឹកឆា” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងថា សម្រាប់គោលនយោបាយជាយុទ្ធសាស្ត្រចំបងរបស់រាជរដ្ឋាភិបាល និត្តិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចយកវិស័យទេសចរណ៍ គឺជាវិស័យស្នូល និងជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។
ឯកឧត្តម អភិបាលខេត្ត បន្តថា អ្វីដែលកាន់តែពិសេសសម្រាប់រម្យណីយដ្ឋានទឹកឆា ឆ្នាំនេះ គឺការរៀបចំសង្ក្រាន្តធំ របស់រដ្ឋបាលស្រុកព្រៃឈរ ដោយបានការសហការជាមួយក្រុមហ៊ុនដៃគូរវិនិយោគ ដែលបានត្រៀមអាហារសម្រន់ មាននំអន្សម នំគម នំបត់ ជាង ១៥០.០០០នំ រួមនិងការលេងល្បែងប្រជាប្រិយខ្មែរគ្រប់ទំរង់ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងការកោតសរសើរដល់លោក ឃុន សំបូរ និងភរិយា (ដៃគូវិនិយោគ) ដែលបានខិតខំកែប្រែលើកសម្រស់ រម្យណីយដ្ឋានធម្មជាតិទឹកឆា ឲ្យមានភាពស្រស់បំព្រង ទ្វេរឡើង និងបានប្រែក្លាយតំបន់នេះទៅជាគោលដៅអេកូទេសចរណ៍បែបធម្មជាតិ និងវប្បធម៌ដ៏ល្បីល្បាញមួយនៅក្នុងខេត្តកំពង់ចាម។
គួរបញ្ជាក់ថា រម្យណីយដ្ឋានទឹកឆា មានភាពទាក់ទាញខ្លាំង ដោយសារទឹកមានសភាពថ្លាឈ្វេង និងហូរជាប្រចាំគ្រប់រដូវកាល ដែលធ្វើឱ្យអ្នកទេសចរនិយមទៅកម្សាន្ត ជាពិសេសនៅថ្ងៃឈប់សម្រាក។ រមណីយដ្ឋាននេះ មានចំងាយប្រមាណ៥៦ គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ចាម មានទីតាំងស្ថិតនៅក្នុងឃុំក្រូច និងឃុំបឹងណាយ ស្រុកព្រៃឈរ៕













-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច