ព័ត៌មាន
សិល្បករ សិល្បការិនី ហាត់សមរបាំចម្រុះ ដើម្បីត្រៀមចូលរួមសម្តែង ក្នុងព្រឹតិ្តការណ៍បុណ្យទន្លេ លើកទី១០
នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ សិល្បករ សិល្បការិនី នៃនាយកដ្ឋានសិល្បៈទស្សនីយភាព បានហាត់សមរបាំចម្រុះ ដើម្បីត្រៀមចូលរួមសម្តែង ក្នុងព្រឹតិ្តការណ៍បុណ្យទន្លេ លើកទី១០ នៅខេត្តក្រចេះ ដែលចាប់ផ្តើមពីថ្ងៃទី២៧ រហូតដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ខាងមុខនេះ។
លោក ឈាង ឆដាភ័ក្ត្រ ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២៣ ខែមីនានេះថា សិល្បករ សិល្បការិនី កំពុងហាត់សមរបាំចម្រុះ ដើម្បីត្រៀមចូលរួមសកម្មភាពបុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ ដែលចាប់ផ្តើមនៅចុងខែមីនានេះ។ សម្រាប់បុណ្យទន្លេនេះ នាយកដ្ឋានមានសិល្បៈចំនួន០២ទម្រង់ ដើម្បីចូលរួមសម្តែង ទី១.របាំចម្រុះ(លើកបង្ហាញអំពីគុណប្រយោជន៍នៃទឹកទន្លេមេគង្គ ដែលជួយទៅដល់ប្រជាជនដែលរស់នៅតាមដងទន្លេមេគង្គ ដោយពួកគាត់អាស្រ័យផលទៅលើទឹកទន្លេ អាស្រ័យផលទៅលើការដាំដំណាំ បន្លែបង្ការផ្សេងៗទៀត មានន័យថាទឹកទន្លេ និងជិវិតរស់នៅរបស់មនុស្ស មិនអាចកាត់ផ្តាច់ពីគ្នាបាននោះទេ) និងទី២.ល្ខោនមហោរី ។
លោក ឈាង ឆដាភ័ក្ត្រ បានបញ្ជាក់ទៀតថា គ្រប់ទម្រង់សិល្បៈវប្បធម៌ និងសកម្មភាពសិល្បៈដែលមន្រី្តបានខិតខំសម្តែងនាពេលកន្លងមកនេះ សង្កេតឃើញថា សិល្បៈ មានការផ្សាភ្ជាប់ជាមួយជីវិតមនុស្សយ៉ាងខ្លាំង។ របាំសហសម័យ យើងបានលើកអំពីព្រឹតិ្តការណ៍វប្បធម៌ និងផ្សាភ្ជាប់ជាមួយព្រឹតិ្តការណ៍ជាតិនាពេលថ្មីៗនេះ ក្នុងនោះយើងលើកអំពីវីរៈភាព និងគុណបំណាច់របស់វីរកងទ័ព ដែកពួកគាត់បានព្យាយាម តស៊ូ លៈបង់អាយុជីវិត លៈបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារជាតិ ការពារមាតុភូមិរបស់យើង។ ហើយចំនុចពិសេសខាងលើនេះ គឺពិតជាមានសារសំខាន់មែនទែន យើងដឹងហើយថាទម្រង់សិល្បៈរបស់ជាតិនីមួយៗ មាននិរន្តរភាព និងភាពរីកចម្រើន គឺអាស្រ័យទៅលើយុវជន ដោយសារពួកគាត់ គឺជាកម្លាំងដ៏សំខាន់ ក្នុងការគាំទ្រវប្បធម៌ និងសិល្បៈបុរាណរបស់ជាតិយើង៕
អត្ថបទ រដ្ឋា














-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច