ព័ត៌មាន
វិស័យ MSME ចូលរួមជំរុញកំណើនសេដ្ឋកិច្ចមាន ៦០% ក្នុងនោះសហគ្រិនជាស្រ្តីបានចូលរួម ៦៥%
មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ថ្លែងឱ្យដឹងថា ការចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងការជំរុញផលិតផលក្នុងស្រុក, ចំពោះ ផលិតផលបានមកពីសហគ្រាសធុនតូច និងមធ្យមមានប្រមាណ ៦០% ដោយក្នុងនោះសហគ្រិនជាស្រ្តីបានចូលរួមមានក្នុងរង្វង់ ប្រមាណ ៦៥% នៃកំណើនសរុប។
លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៥ និងទិសដៅឆ្នាំ២០២៦ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នេះថា កម្ពុជាបានឆ្លងកាត់ការលំបាកជាច្រើនដូចជា បញ្ហាជម្លោះ ព្រំដែន និងថ្មីៗនេះសង្គ្រាមនៅមជ្ឈឹមបូព៌ា ដោយបានធ្វើឱ្យពិភពលោកកំពុងជួបប្រទះ ក្នុងនោះក៏មានកម្ពុជាផងដែរ។ តែទោះបីយ៉ាង ណា រាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា បានខិតខំប្រឹងប្រែង រួមជាមួយប្រជាជនកម្ពុជា ក៏ដូចជាសហគ្រិនស្រ្តី បានរួមគ្នា ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនជាវិជ្ជមាន។
លោកជំទាវ បន្តថា ជាក់ស្តែងនៅក្នុងឆ្នាំ២០២៥, ផលិតផលសរុបក្នុងស្រុក នៅតែបន្តការកើនឡើងក្នុងរង្វង់ប្រមាណ ៥% ក្នុងនោះវិស័យពាណិជ្ជកម្មទោះបីស្ថានភាពអន្តរជាតិ (ទាំងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម) មានការប្រែប្រួល ក៏ប៉ុន្តែសេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យពាណិជ្ជកម្មនៅតែរក្សាបានកំណើន ដោយបានកើនឡើង ១៧% ដោយការនាំចេញមាន ១៧% និងការនាំចូលកើន ១៨% ដែលនេះគឺជាសមិទ្ធផលរបស់បងប្អូនកម្ពុជា។ ចំណែកការចូលរួមជុំរិញកំណើនសេដ្ឋកិច្ច និងការជំរុញផលិតផលក្នុងស្រុក ភាគច្រើនគឺជាផលិតផលបានមកពីសហគ្រាសធុនតូច និងមធ្យម មានប្រមាណ ៦០% ក្នុងនោះការចូលរួម របស់សហគ្រិនជាស្រ្តីមាន ក្នុងរង្វង់ប្រមាណ ៦៥% ផងដែរ។
ខ្វូតប្រសាសន៍……………………………01-Teukreth Kamrong Inter
សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មជាអន្តរជាតិរបស់កម្ពុជានៅក្នុងបំណាច់ឆ្នាំ២០២៥ បើយោងតាមរបាយការណ៍របស់អគ្គនាយក ដ្ឋានគយ និងរដ្ឋាករកម្ពុជា មានទំហំទឹកប្រាក់សរុបជាង ៦៤ ពាន់លានដុល្លារ កើនជិត ១៧ ភាគរយ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ៣០ ពាន់លានដុល្លារ កើនឡើងជិត ១៥ ភាគរយ ខណៈការនាំចូលពីបរទេសមានចំនួនជិត ៣៤ ពាន់លានដុល្លារ កើន ឡើងជិត ១៩ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤។ ចំណែកការដោះដូរពាណិជ្ជកម្មរយៈពេល២ខែ ដើមឆ្នាំ២០២៦នេះវិញ មានទំហំ ទឹកប្រាក់សរុបជាង ១១ ពាន់លានដុល្លារ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ៥,២ ពាន់លានដុល្លារ កើនឡើងប្រមាណ ជាង ១៧ ភាគរយ ខណៈការនាំចូលពីបរទេសមានចំនួនជាង ៥,៨ ពាន់លានដុល្លារ កើនឡើង ១៨ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២៥៕
អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច