ព័ត៌មាន
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានជួបពិភាក្សាជាមួយ លោកជំទាវ បួយ ធីមិញហ៊យ (Bùi Thị Minh Hoài) ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ព្រមទាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម នៅសណ្ឋាគារ Melia រដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃចន្ទ ៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។
ក្នុងជំនួបពិភាក្សា ភាគីទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមកដោយ បានលើកអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ប្រទេសនីមួយៗ ភាគីទាំងពីរក៏បានចែករំលែកនូវបទពិសោធន៍ការងារ និងបានរាយការណ៍អំពីវឌ្ឍនភាពការងាររវាងរណសិរ្សប្រទេសរៀងៗខ្លួន ដែលអនុវត្តនាពេលកន្លងមកទទួលបានលទ្ធផលគួរជាទីមោទនៈ។
កិច្ចព្រមព្រៀងនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីបន្តលើកកម្ពស់នូវកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរលើវិស័យ។ ជាពិសេស ពង្រឹងពង្រីកនូវភាពជិតសិទ្ធ និងទំនាក់ទំនងល្អនៃអ្នកជិតខាងល្អ ពីមួយថ្ងៃទៅមួយថ្ងៃឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំរវាងរណសិរ្សនៃប្រទេសទាំងពីរ។
សូមបញ្ជាក់ផងដែថា នៅឆ្នាំ២០២៧ ជាឆ្នាំប្រារព្ធខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (ថ្ងៃទី២៤ខែមិថុនា ឆ្នាំ១៩៦៧ – ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៧) រណសិរ្សទាំងពីរនឹងសម្របសម្រួលដើម្បីរៀបចំពិធីអបអរសាទរតាមស្ថានភាពជាក់ស្ដែង៕














-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច