ព័ត៌មាន
លិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
ភ្នំពេញ៖ សពមនុស្ស០៣នាក់ត្រូវបានស្រង់ចេញពីទឹក និង០៥នាក់ទៀតកំពុងបន្តបាត់ខ្លួន ក្នុងហេតុការណ៍លិចទូកស្មាច់កណ្តាលទន្លេ ស្ថិតក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុ មានបងប្អូនប្រជាពលរដ្ឋប្រុសស្រីក្មេងចាស់ចំនួន ១៤ នាក់បានឡើងជិះទូកស្មាច់មួយគ្រឿង ចេញដំណើរពីមូលដ្ឋានខេត្តកណ្ដាល តាមទន្លេ មកភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ខណៈមកដល់កណ្ដាលទន្លេស្រាប់តែលិចទូកតែម្ដង បណ្ដាលឲ្យ បាត់មនុស្សចំនួន០៨នាក់ និង០៦នាក់បន្ថែមទៀតត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។
ភ្លាមៗក្រោយទទួលបានដំណឹង កម្លាំងអាជ្ញាធររាជធានីភ្នំពេញ រួមជាមួយអាជ្ញាធរខណ្ឌជ្រោយចង្វារ បានចេញអូប័រ ដើម្បីជួយអន្តរាគមន៍សង្គ្រោះ និងស្វែងរកមនុស្សដែលបានបាត់ខ្លួន។ រហូតមកដល់រសៀលថ្ងៃខែដដែល កម្លាំងអាជ្ញាធរបានជួយអន្តរាគមន៍ ស្វែងរកឃើញ សពចំនួន៣នាក់ និងនៅបាត់ខ្លួនចំនួន០៥នាក់បន្ថែមទៀត។
តាមប្រភពអ្នកភូមិ បានលើកឡើងថា ទំហំទូកដែលបានលិច នោះគឺអាចផ្ទុកអ្នកជិះបានតែ៥នាក់ប៉ុណ្ណោះ ប៉ុន្តែពួកគាត់បានឡើងជិះទូករហូតដល់១៤នាក់ ធ្វើឲ្យលើសចំណុះ ទើបបណ្ដាលឲ្យលិច។
បច្ចុប្បន្នឃើញវត្តមាន លោក សុខ ពេញវុធ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញបន្តដឹកនាំកម្លាំងជំនាញស្វែងរកមនុស្សដែលបានបាត់ខ្លួនបន្តទៀត នៅកន្លែងហេតុ៕
អត្ថបទ៖ កុម្ភៈ







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច