ព័ត៌មាន
អន្តរក្រសួងដាក់ឱ្យប្រើ QR Code ស្តង់ដា ផ្ទៀងផ្ទាត់ឯកសារលើបណ្ណសមធម៌ បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ វិញ្ញាបនបត្រ និងសញ្ញាបត្រ ដែលចេញដោយក្រសួងផែនការ
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងក្រសួង ផែនការ (ក.ផ.ក.) បានប្រកាស “ការដាក់ឱ្យប្រើ QR Code ស្តង់ដា តាមរយៈផ្ទាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH លើ បណ្ណសមធម៌ បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ វិញ្ញាបនបត្រ និងសញ្ញាបត្រ ដែលចេញដោយក្រសួងផែនការ”។ នេះបើតាមសេចក្ដីសេចក្តីប្រកាសព័ត៌មានរួមរវាងក្រសួងទាំងពីរចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ។
សេចក្ដីប្រកាសបានឱ្យដឹងថា កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងក្រសួង ផែនការ (ក.ផ.ក.) បានចុះហត្ថលេខាលើ “អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាល ផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH ការសហការរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យមូលដ្ឋានឃុំ សង្កាត់ ការរៀបចំហេដ្ឋា រចនាសម្ព័ន្ធអ៊ុនធឺណិតឥតខ្សែ និងការបណ្តុះបណ្តាលជំនាញឌីជីថលជូនដល់មន្ត្រីរាជការនៃក្រសួងផែនការ”។
តាមរយៈការអនុវត្តអនុស្សរណៈនៃការយោគយល់នេះ ក.ប.ទ. និង ក.ផ.ក. បានសហការគ្នាក្នុងការដាក់ឱ្យ ដំណើរការផ្ទាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH លើឯកសារដែលចេញដោយ ក.ផ.ក.។ ជាលទ្ធផល បណ្ណសមធម៌ និងបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ ព្រមទាំងវិញ្ញាបនបត្រនិងសញ្ញាបត្រ ដែលចេញដោយ ក.ផ.ក. មាន QR Code ស្តង់ដា ដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវបានយ៉ាងងាយស្រួលនិងឆាប់រហ័ស តាមរយៈផ្ទាលផ្ទៀងផ្ទាត់ ឯកសារ VERIFY.GOV.KH នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃប្រកាសព័ត៌មាននេះតទៅ។
នេះគឺជាសកម្មភាពការងារអាទិភាពមួយ ដែលត្រូវរួមគ្នាជំរុញឌីជីថលូបនីយកម្មការផ្តល់សេវាសាធារណៈ ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ផងដែរថា ផ្ទាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែល អភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួល ក្នុងការប្រើប្រាស់និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយ នានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ។ ការផ្ទៀងផ្ទាត់ឯកសារនៅលើផ្ទាល VERIFY.GOV.KH ត្រូវធ្វើឡើងតាមរយៈ ការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើប្រាស់ឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម នៅលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន៕

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច