ព័ត៌មាន
ឯកអគ្គរដ្ឋទូតឡាវថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពូនជ្រំទំនាក់ទំនងកម្ពុជា-ឡាវឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត
ក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវចូលជួប និងប្រគល់សារតាំង នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា ឯកឧត្តម ឯកអគ្គរដ្ឋទូតឡាវថ្មីបានបង្ហាញនូវការប្ដេជ្ញាពូនជ្រំ និងពង្រឹងទំនាក់ទំនងរវាងកម្ពុជា-ឡាវឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ ហ៊ុន សែន ក្នុងព្រះបរមនាមព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដែលត្រូវបានតែងតាំងប្រចាំនៅកម្ពុជា។ សម្ដេចតេជោបានចាត់ទុកវត្តមានដ៏ឆាប់រហ័សរបស់ឯកឧត្តម មកបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតនៅកម្ពុជានេះ គឺបានបង្ហាញអំពីការផ្ដល់តម្លៃខ្ពស់ពីភាគីឡាវ ចំពោះទំនាក់ទំនងរវាងកម្ពុជា និងឡាវ។
នៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតឡាវថ្មីប្រចាំកម្ពុជា បានម្ដែងការអរគុណជាអនេកចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យឯកឧត្តមចូលជួបជូនសារតាំងក្នុងឱកាសនេះ។ ឯកឧត្តម ឯកអគ្គរដ្ឋទូតឡាវ បានរំលេចអំពីទំនាក់ទំនងរវាងកម្ពុជា និងឡាវ នាពេលកន្លងមក និងបច្ចុប្បន្ន គឺជាទំនាក់ទំនងដ៏ល្អប្រសើរ ដែលភាគីទាំងពីរជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ គង់វង្ស និងយូរអង្វែងជាមួយគ្នា ហើយមិត្តភាពទំនាក់ទំនងរវាងកម្ពុជា និងឡាវ ជាមិត្តភាពដែលមានប្រវត្តសាស្រ្ដនៃការជួយគ្នាទៅវិញទៅមកហើយជាប្រទេសដន្លងនឹងគ្នា។
ឯកឧត្តម ឯកអគ្គរដ្ឋទូតឡាវ បានរំលេចទៀតថា ឆ្នាំ២០២៦នេះ គឺជាខួប៧០ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជា និងឡាវ ហើយក្នុងពេលដែលឯកឧត្តមទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីនេះ និងប្ដេជ្ញាខិតខំប្រឹងប្រែងពូនជ្រំទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ រីកចម្រើនបន្តទៀត។
ឯកឧត្តម ឯកអគ្គរដ្ឋទូតឡាវក៏សម្ដែងការអរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាដែលតែងតែជួយដល់ប្រទេសឡាវ និងប្រជាជនឡាវគ្រប់កាលៈទេសៈជាពិសេសនៅក្នុងបរិបទកូវីដ-១៩កន្លងទៅ កម្ពុជាបានចូលរួមផ្ដល់វ៉ាក់សាំង និងសម្ភារៈបច្ចេកទេសមួយចំនួនទៀតដល់ប្រទេសឡាវលើការដោះស្រាយបញ្ហាកូវីដ-១៩នាពេលនោះ។
នៅក្នុងឱកាសនោះ សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូតឡាវ ដែលបានលើកឡើងជុំវិញបរិបទនៃទំនាក់ទំនងរវាងកម្ពុជា និងឡាវដែលមានភាពជិតស្និទ្ធជាមួយគ្នា។ សម្ដេចតេជោ បានលើកឡើងថា កម្ពុជា និងឡាវមានប្រវត្តិសាស្រ្ដនៃទំនាក់ទំនងរវាងប្រទេសទាំងពីរតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ននៅតែមានទំនាក់ទំនងល្អ ស្អិតរមួតហើយប្រទេសទាំងពីរជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ គង់វង្សយូរអង្វែងជាមួយគ្នា។ ទន្ទឹមនឹងនេះសម្ដេចតេជោបានរំលេចថា ជាមិត្តដែលមានជិតស្មោះសរនឹងគ្នាជានិច្ច។
ក្នុងឱកាសនោះសម្ដេចតេជោ ក៏បានជំរុញនូវទំនាក់ទំនងបន្ថែមទៀតរវាងកម្ពុជា និងឡាវ ដោយសម្ដេចជំរុញឱ្យប្រទេសទាំងពីរពង្រីកនូវកិច្ចសហប្រតិបត្តិការជាមួយគ្នានៅក្នុងក្របខ័ណ្ឌនៃពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគជាមួយគ្នាឱ្យកាន់តែមានការកើនឡើងច្រើនដែលជាផ្នែកដល់សំខាន់គាំទ្រដល់ទំនាក់ទំនងនយោបាយ និងកាទូតរវាងប្រទេសទាំងពីរ៕
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច