ព័ត៌មាន
រដ្ឋមន្រ្តីកិច្ចការនារី លើកទឹកចិត្តសហគ្រិនស្ត្រីឱ្យពង្រឹងគុណភាព និងស្តង់ដារដល់អ្នកប្រើប្រាស់
រដ្ឋមន្រ្តីក្រសួងកិច្ចការនារី លើកទឹកចិត្តដល់សមាគមសហគ្រិនកម្ពុជា និងសហគ្រិនស្ត្រីទាំងអស់ ផ្តោតការយកចិត្តទុកដាក់ខ្ពស់លើ ការពង្រឹងគុណភាព និងស្តង់ដារផលិតផល ដើម្បីកសាង និងរក្សាឱ្យបាននូវទំនុកចិត្តពីសំណាក់អតិថិជន ទាំងក្នុងស្រុក និងអន្តរជាតិ។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ថ្លែងក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៥ និងផែនការទិសដៅឆ្នាំ២០២៦ និងខួបអនុស្សាវរីយ៍ឆាំ្នទី១៤ របស់សមាគមសហគ្រិនស្ត្រីកម្ពុជា ក្រោមប្រធានបទ “ស្ត្រី រួមគ្នាដើម្បីភាពរីកចម្រើន និងចីរភាព”នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ថា ខណៈពេលពិភពលោកបច្ចុប្បន្នកំពុងមានភាពតានតឹង ភាពមិនប្រាកដប្រជា និងមានជម្លោះប្រដាប់អាវុធនៅតាមតំបន់មួយចំនួន រួមទាំងការវិវត្តយ៉ាងលឿននៃរបត់សេដ្ឋកិច្ច ដែលបន្តបង្កើត ឱ្យមានបញ្ហាប្រឈម ក៏ដូចជាកាលានុវត្តភាពថ្មីៗ និងសហគ្រិនស្ត្រីផងដែរ។ ការណ៍នេះ សូមបងប្អូនស្ត្រីសហគ្រិន ត្រូវបន្តអភិវឌ្ឍ សមត្ថភាព សាមគ្គីភាព គាំទ្រគ្នាទៅវិញទៅមក ថែរក្សាសុខុមាលភាពរបស់អាជីវកម្ម និងផ្ទាល់ខ្លួន ជាពិសេសពង្រឹងសមត្ថភាពធន់ ក្នុងការឆ្លើយតបនឹងការវិវត្តថ្មីៗនៅក្នុងសង្គម។

លោកជំទាវកិត្តិបណ្ឌិត បន្ថែមថា ខណៈដែលកម្ពុជាមានបញ្ហាភាពតានតឹងនៅតាមតំបន់ព្រំដែន, ស្ថិតក្នុងកាលៈទេសៈនេះ ប្រជាជនកម្ពុជាបានបង្ហាញសាមគ្គីភាពយ៉ាងមុតមាំ ក្នុងការគាំទ្រផលិតផលក្នុងស្រុក បញ្ហានេះសូមលើកទឹកចិត្តឱ្យសមាគម និង សហគ្រិនស្ត្រីទាំងអស់ ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងគុណភាព និងស្តង់ដារផលិតផល ក៏ដូចជាសេវាកម្មរបស់ខ្លួន ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ក្នុងនាមជាសហគ្រិនកម្ពុជា ដើម្បីកសាង និងរក្សាឱ្យបាននូវទំនុកចិត្តពីសំណាក់អតិថិជន ទាំងក្នុងជាតិនិងអន្តរជាតិ។

ចំណែកមសហគ្រិនជាស្រ្តី បានថ្លែងនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការពង្រឹង និងពង្រីកអាជីវកម្ម ជំរុញផលិតទំនិញបម្រើតម្រូវការ ទីផ្សារ បច្ចុប្បន្នបាននិងកំពុងបង្ហាញឱ្យឃើញនូវភាពរឹងមាំជាបណ្តើរៗ ក្នុងកិច្ចដំណើរការអាជីវកម្ម ជាពិសេសផលិត និងវេចខ្ចប់ ផលិតផលបម្រើការហូបចុកប្រចាំថ្ងៃ ពោលគឺឆ្លើយតបទៅនិងតម្រូវទីផ្សារបច្ចុប្បន្ន ដែលនេះជាការចូលរួមជាមួយរាជរដ្ឋាភិបាល ដែល បានកំពុងជំរុញលើកកម្ពស់ខ្សែផលិតកម្មក្នុងស្រុក។
លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា លើកឡើងថា គោលបំណងរៀបចំព្រឹត្តិការណ៍នេះ ពិតជាមាន សារៈសំខាន់ណាស់ ក្រៅពីការធ្វើរបាយការណ៏ជូនដល់សមាជិកា ក្រសួងពាក់ពន្ធ័ និងដៃគូរសហការនានា កម្មវិធីនេះក៏បានរៀបចំតាំង បង្ហាញផលិតផល សេវាកម្មរបស់សហគ្រិនស្ត្រី ដើម្បីភ្ជាប់បណ្ដាញអាជីវកម្ម បង្កើតភាពស្និទ្ធស្នាល រួមទាំងធ្វើបទបង្ហាញជូន សមាជិកាឱ្យឃើញ និងកាន់តែយល់ច្បាស់ ពីបេសសកម្មរបស់សហគ្រិនជាស្រ្តី។ ក្រៅពីនេះផផងដែរ, សមិទ្ធិផលថ្មីមួយត្រូវបាន ប្រកាសជាផ្លូវការ នៃការចាប់ផ្តើមដំណើរការកម្មវិធី “WE FINANCIAL SUPPORT HUB” ថ្នាលហិរញ្ញប្បទានសម្រាប់សហគ្រិនស្ត្រី ដើម្បីឆ្លើយតបនឹងការវិវត្តថ្មីៗនៅក្នុងសង្គម ដែលសហគ្រិនស្រ្តីកំពុងត្រូវការ៕ អត្ថបទ៖ សុន រ៉ាឌី


-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច