ព័ត៌មាន
ជនបរទេសពាក់ព័ន្ធ Online Scams រាប់ម៉ឺននាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា ដើម្បីស្ដារសន្តិសុខជាតិ
ភ្នំពេញ៖ បណ្តាជនបរទេសនានាទាំងឡាយ ដែលពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) តែងត្រូវបានរដ្ឋាភិបាលកម្ពុជា អនុវត្តនីតិវិធីតាមរយៈការចាប់បញ្ចូនចេញ ដើម្បីសន្តិសុខជាតិ។
ក្នុងមួយរយៈពេលក្រោយមកនេះ នគរបាលអន្តោប្រវេសន៍កម្ពុជា តែងបានបំពេញនីតិវិធីបញ្ជូនខ្លួនជនបរទេសជាច្រើនពាន់នាក់ និងចម្រុះជាតិសាសន៍ ទៅកាន់ប្រទេសដើមរបស់ពួកគេវិញ ដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់ ក្រោយពួកគេត្រូវបានកម្លាំងសមត្ថកិច្ចកម្ពុជា បើកការបង្ក្រាបជាបន្តបន្ទាប់ ក្នុងយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មឆបោកអនឡាញ នៅកម្ពុជាក្នុងពេលកន្លងមក ។
ក្រៅពីការអនុវត្តការបញ្ជូនចេញហើយនោះ ក្នុងនោះជនសង្ស័យជាជនបរទេសខ្លះ និងខ្មែរមួយចំនួនក៏ត្រូវបានអនុវត្តទោសទណ្ឌច្បាប់នៅក្នុងប្រទេសកម្ពុជាផងដែរ។
ជាក់ស្តែងក្នុងពេលថ្មីៗនេះ កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ នគរបាលអន្តោប្រវេសន៍កម្ពុជា ក៏បានបណ្តេញជន ជាតិចិន៣៣១នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ផងដែរ តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ។
ពលរដ្ឋគាំទ្រ និងជឿជាក់លើសម្តេចប្រមុខរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងបោសសម្អាតការឆបោកតាមអនឡាញនេះ សំដៅធ្វើយ៉ាងណាមិនឲ្យកម្ពុជា ក្លាយជាជម្រក នៃបទល្មើសឧក្រិដ្ឋទាំងឡាយណាមួយនោះឡើយ។
គួរបញ្ជាក់ថា ការបណ្ដេញចេញជនជាតិបរទេសខុសច្បាប់ចេញពីកម្ពុជា គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕ អត្ថបទ៖ លីហេង





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច