ព័ត៌មាន
ក្រសួងមុខងារសាធារណៈ៖ពេលខាងមុខ ក្រសួង ស្ថាប័ននីមួយៗនឹងមានថ្នាលឌីជីថលរួមមួយដើម្បីដំណើរការចរន្តឯកសារឱ្យមានភាពលឿនរហ័ស មានប្រសិទ្ធភាពខ្ពស់
ក្រសួងមុខងារសាធារណៈ បានបញ្ជាក់ឱ្យដឹងថា ក្នុងពេលខាងមុខ ក្រសួង ស្ថាប័ននីមួយៗ នឹងមានថ្នាលឌីជីថលរួមមួយ ដើម្បីដំណើរការចរន្តឯកសារឱ្យមានភាពលឿនរហ័ស មានប្រសិទ្ធភាពខ្ពស់ ហើយកាត់បន្ថយរបាំងរដ្ឋបាល។
ការបញ្ជាក់បែនេះ ធ្វើឡើងក្រោយក្នុងកិច្ចប្រជុំ ពិភាក្សាលើការរៀបចំថ្នាលឌីជីថល សម្រាប់ការគ្រប់គ្រង និងការបញ្ជូនឯកសារ និងនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការគ្រប់គ្រង ប្រគល់ និងទទួលឯកសាររបស់ក្រសួង ស្ថាប័ន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតី ឯកត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ ជាមួយនឹងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនានា។
ក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា ផ្នែកមួយនៃការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាគំនិតផ្តួចផ្តើមចងក្រងជាបណ្តាញអគ្គលេខាធិការដ្ឋាន។ តាមរយៈបណ្តាញនេះ អគ្គលេខាធិការដ្ឋាននៃក្រសួង ស្ថាប័ននីមួយៗបានសហការ ជួបពិភាក្សាគ្នាជាបន្តបន្ទាប់ក្នុងការ បង្កើតថ្នាលបច្ចេកវិទ្យាឌីជីថលមួយដើម្បីជួយសម្រួលដល់ការងាររដ្ឋបាល និងការប្រតិបត្តិការងារប្រចាំថ្ងៃរបស់ក្រសួង ស្ថាប័ន ក្នុងការគ្រប់គ្រង បញ្ជូន ប្រគល់ និងទទួលឯកសាររវាងគ្នា ទៅវិញទៅមក ឱ្យមានភាពលឿនរហ័ស សុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់។
ក្រសួងមុខងារសាធារណៈបានបញ្ជាក់ថា សារៈសំខាន់ចម្បងនៃការអនុវត្តប្រព័ន្ធថ្នាលឌីជីថលនេះ ជាការកាត់បន្ថយការប្រើប្រាស់ឯកសារក្រដាស កាត់បន្ថយពេលវេលា និងបង្កើនប្រសិទ្ធភាពការងាររដ្ឋបាលឱ្យកាន់តែលឿន និងទាន់ពេលវេលា។
បើតាម ក្រសួងមុខងារសាធារណៈ តាមរយៈកិច្ចប្រជុំជាបន្តបន្ទាប់កន្លងមក និងក្នុងពេលនេះ បណ្តាញអគ្គលេខាធិការដ្ឋានបានពិភាក្សាគ្នាយ៉ាងស្និតស្នាល ធ្វើយ៉ាងណាឱ្យការអនុវត្តថ្នាលឌីជីថលនេះមានភាពសាមញ្ញ ងាយស្រួលប្រើប្រាស់ និងអាចអនុវត្តបានជាក់ស្តែងនៅគ្រប់ក្រសួង ស្ថាប័ន៕










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច