ព័ត៌មាន
សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានបញ្ចុះតម្លៃប្រេងសាំង
សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់គិតគូរដល់ជីវភាពប្រជាពលរដ្ឋ កម្មករ កម្មការិនី ក៏ដូចជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការបញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ ដើម្បីជួយបន្ធូរបន្ថយនៅតម្លៃប្រេង។

លោក សុខ ឈុនអឿន ប្រធានសមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានថ្លែងប្រាប់ BTV នៅព្រឹកថ្ងៃទី២៤ ខែមីនា នេះថា ខណៈប្រេងឥន្ធនៈ និងហ្គាស មានការឡើងថ្លៃ គឺរាជរដ្ឋាភិបាលបានលុបចោលពន្ធខ្លះលើប្រេងដម្បីសម្រួលអ្នកប្រើប្រាស់ទូទៅ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ លោកស្នើរាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ ជួយពិនិត្យមើលតម្លៃហ្គាសដែលមិនទាន់មានការកំណត់តម្លៃច្បាស់លាស់។

ចំណែកលោក ប្រាក់ សុខន អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលតែងតែបានគិតគូរយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការបញ្ចុះតម្លៃប្រេងសាំង និងស្នើសុំជួយបញ្ចុះតម្លៃហ្គាសកុំឲ្យមានការឡើងថ្លៃខ្លាំងពេក និងកំណត់តម្លៃហ្គាសដូចតម្លៃប្រេងសាំង។
ដោយផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ទនៈបន្តកើនឡើងនៅទីផ្សារអន្តរជាតិ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍បន្ថែមកាលពីថ្ងៃ២០ ខែមីនា ឆ្នាំ២០២៦ ដែលរួមមានការបញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ បញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូត ពី ៤% មក ០% និងបញ្ចុះអាករលើតម្លៃបន្ថែមប្រេងសាំង និងម៉ាស៊ូត ពី ១០% មក ៤% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួស ចំនួន ៦%៕ អត្ថបទ៖ វង្ស សុភាព

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច