ព័ត៌មាន
អនុប្រធានទី២ ព្រឹទ្ធសភា៖ សមាជិកព្រឹទ្ធសភាត្រូវខិតខំគ្រប់គ្នា និងរួមគ្នា ដើម្បីប្រយោជន៍ជាតិ និងប្រជាជន ដោយមិនប្រកាន់គណបក្សនយោបាយ
នារសៀលថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំពិសេស៣ ព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំជាមួយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ទី៨ និងក្រុមសមាជិកាព្រឹទ្ធសភា ដើម្បីពិភាក្សា និងឆ្លុះបញ្ចាំងពីសកម្មភាពការងារ ពិសេសបញ្ហាប្រឈម និងសំណូមពរ ដែលសមាជិកព្រឹទ្ធសភាបានជួបនៅតាមភូមិភាគនីមួយៗ ក្នុងចន្លោះសម័យប្រជុំលើទី៤ និងលើកទី៥។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានអំពាវនាវដល់សមាជិកព្រឹទ្ធសភា មកពីគ្រប់គណបក្សនយោបាយឱ្យខិតខំធ្វើការទាំងអស់គ្នា និងធ្វើការរួមគ្នា ក្នុងស្មារតីសាមគ្គីជាតិខ្មែរ ដើម្បីសុខសន្តិភាព និងវិបុលភាពរបស់ប្រទេសជាតិ និងប្រជាជាតិខ្មែរ។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត បានជម្រាបជូនដល់សមាជិកព្រឹទ្ធសភា ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដានការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានាថា ការអនុវត្តនានាគឺប្រកបដោយតម្លាភាព និងផ្ដល់នូវឧត្តមប្រយោជន៍ដល់ប្រជាជន។
ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ពិសេសបញ្ហាបណ្តាលមកពីសង្គ្រាមនៅមជ្ឈឹមបូព៌ា ដែលបណ្ដាលឱ្យតម្លៃថាមពលកើនឡើង ឯកឧត្តមបណ្ឌិត អនុប្រធានទី២ បានរំលឹកជូនសមាជិកព្រឹទ្ធសភានៅតាមភូមិភាគ ជួយណែនាំ និងជំរុញស្មារតីសន្សំសំចៃការប្រើប្រាស់ថាមពល និងត្រូវចូលរួមលើកកំពស់សកម្មភាពសេដ្ឋកិច្ចឱ្យមានការប្រកួតប្រជែង នៅតាមភូមិភាគរៀងៗខ្លួន។
ស្ថានការណ៍ នៅព្រំដែន កម្ពុជា និងថៃ កំពុងមានកម្ដៅ ប៉ុន្ដែរាជរដ្ឋាភិបាលកម្ពុជា មិនទាន់មានការបកស្រាយអ្វីនៅឡើយទេ។ ភាគីទាំងពីស្ថិតក្នុងការត្រៀមខ្លួនប្រឈមដាក់គ្នាគ្រប់ពេល។




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច