ព័ត៌មាន
ពលរដ្ឋខ្មែររងគ្រោះដោយយោធាថៃហ៊ុំព័ទ្ធយកផ្ទះសម្បែង ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យហើយមិនអាចវិលត្រឡប់ទៅវិញបានមានចំនួន៦ភូមិ
បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះដោយពួកទាហានឈ្លានពានថៃហ៊ុំព័ទ្ធដីធ្លី និងយកផ្ទះសម្បែងពួករបស់គាត់ ហើយមិនទាន់អាចវិលត្រឡប់ទៅវិញបានគឺមានចំនួន៦ភូមិ ហើយរាជរដ្ឋាភិបាលក៏បានការរៀបចំដី និងផ្ទះជូនបងប្អូនផងដែរ ប៉ុន្តែមិនមែនជាថ្នូរនៃការដោះដូរជាមួយដីរបស់ពួកគាត់ ដែលបានបាត់បង់ដោយសារទាហានឈ្លានពានថៃហ៊ុព័ទ្ធយកនោះទេ គឺជាការរៀបចំឱ្យរស់នៅជាបណ្តោះអាសន្នតែប៉ុណ្ណោះ។ នេះបើតាមសេចក្តីព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ។
យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យមានបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារ យោធាថៃហ៊ុំព័ទ្ធបន្លាលួស ដាក់ទូកុងតឺន័រយកដីធ្លី ផ្ទះសម្បែងដែលមិនអាចចូលទៅរស់នៅលើទីតាំងដីរបស់ខ្លួនបាន មានដូចជាភូមិជោគជ័យ ភូមិព្រៃចាន់ ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងភូមិសាមគ្គី ភូមិត្រពាំងសំរោង ភូមិផ្លូវបំបែក និងភូមិបន្ទាយមានឬទ្ធិ ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យជាដើម។
រដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ចំពោះបងប្អូនដែលរងផលប៉ះពាល់ទាំង៦ភូមិខាងលើនេះ រាជរដ្ឋាភិបាលដែលមានសម្តេចធិបតី នាយករដ្ឋមន្ត្រី តែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ទាំងការរស់នៅនិងជីវភាពរបស់ពួកគាត់ជានិច្ច ហើយមិនតែប៉ុណ្ណោះបាននិងកំពុងរៀបចំដីធ្លីជាគម្រោងរបស់សមាគមអតីតយុទ្ធជន ដើម្បីសាងសង់ផ្ទះសម្រាប់ផ្តល់ជូនបងប្អូនដែលមានលំនៅដ្ឋានអចិន្ត្រៃយ៍ក្នុងតំបន់ហ៊ុព័ទ្ធបានរស់នៅជាបណ្តោះអាសន្ន ដែលមានទីតាំងនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ លើផ្ទៃដីទំហំ៤០០ហិកតា និងមានហេដ្ឋារចនាសម្ព័ន្ធនានាគ្រប់គ្រាន់ ហើយបច្ចុប្បន្នក្រុមការងារបាននឹងកំពុងដំណើរការសាងសង់ផ្ទះបានមួយចំនួនផងដែរ។
យ៉ាងណាក៏ដោយរដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ការរៀបចំដី និងផ្ទះជូនបងប្អូនខាងលើនេះ មិនមែនជាថ្នូរនៃការដោះដូរជាមួយដីរបស់បងប្អូន ដែលបានបាត់បង់ដោយសារទាហានថៃហ៊ុំព័ទ្ធយកនោះទេ គឺជាការរៀបចំឱ្យរស់នៅជាបណ្តោះអាសន្នតែប៉ុណ្ណោះ ដោយរង់ចាំរាជរដ្ឋាភិបាលដោះស្រាយជាមួយភាគីថៃចប់បងប្អូននឹងត្រូវវិលត្រឡប់ទៅរស់នៅលើទីតាំងលំនៅឋានរបស់ខ្លួនវិញ៕

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច