ព័ត៌មាន
ក្រសួងមុខងារសាធារណៈ កំពុងពិនិត្យឡើងវិញ និង វិភាគមុខងារសំខាន់ៗដែលមានភាពប្រទាក់ក្រឡាស្មុគស្មាញ
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា បច្ចុប្បន្នក្រសួងមុខងារសាធារណៈកំពុងធ្វើការពិនិត្យឡើងវិញ និងការវិភាគមុខងារសំខាន់ៗមួយចំនួនដែលមានភាពប្រទាក់ក្រឡាស្មុគស្មាញ។ ការលើកឡើងដូចនេះធ្វើឡើងក្នុង«សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ» ដែលធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅដឹព្រេមៀសេនធ័រ សែនសុខ រាជធានីភ្នំពេញ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងក្នុងការបើកសន្និបាតនៅថ្ងៃនេះថា បច្ចុប្បន្នក្រសួងមុខងារសាធារណៈ កំពុងធ្វើការពិនិត្យឡើងវិញ និងការ វិភាគមុខងារសំខាន់ៗមួយចំនួនដែលមានភាពប្រទាក់ក្រឡាស្មុគ្រស្មាញ រួមមាន មុខងារបណ្តុះបណ្តាល បណ្ណាល័យ មន្ទីរពិសោធន៍ ត្រួតពិនិត្យសុវត្ថិភាពចំណី អាហារ និងកម្មសិទ្ធិបញ្ញា រួមទាំងពិនិត្យលើប្រភេទសេវាសាធារណៈនានា ដែលផ្តល់ ដោយក្រសួង ស្ថាប័ន។
ក្រៅពីនេះ ក្រសួងមុខងារសាធារណៈក៏បាន និងកំពុងដឹកនាំ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាម សម្របសម្រួលការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ រចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ គ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន ដែលបានបញ្ចប់រួចរាល់ សម្រាប់ក្រសួងមុខងារសាធារណៈ គ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយបាន និងកំពុងបន្តអនុវត្តកិច្ចការជំរឿនសម្រាប់ ក្រសួង ស្ថាប័នដទៃទៀត ព្រមទាំងគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាព សុខាភិបាលមូលដ្ឋាននៃខេត្តទាំង២៤ ដទៃទៀត។

ជាសមិទ្ធផលផងដែរ ក្រសួងមុខងារសាធារណៈ បានដឹកនាំរៀបចំសារាចររបស់រាជរដ្ឋាភិបាល ស្តីពីការកំណត់ និងការអនុវត្តមុខងារនៅតាមក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិដែលជាមូលដ្ឋានផ្សារភ្ជាប់ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនា សម្ព័ន្ធក្រសួង ស្ថាប័ន និងការរៀបចំអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង-ស្ថាប័ន។
ផ្អែកលើមូលដ្ឋាននេះ ក្រសួងមុខងារសាធារណៈបានដឹកនាំ សម្រប សម្រួលកិច្ចពិភាក្សាជាបន្តបន្ទាប់រហូតរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង-ស្ថាប័នបានចំនួន ១២អនុក្រឹត្យ និង ១ព្រះរាជក្រឹត្យ និងកំពុងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យរបស់ក្រសួង-ស្ថាប័ន ចំនួន ១០ផ្សេងទៀតផងដែរ។

ក្រសួងមុខងារសាធារណៈ ក៏សម្រេចបាននូវសមិទ្ធផលសំខាន់ៗ ជាច្រើនគួរជាទីមោទនៈរួមមាន៖ ការជ្រើសរើសមន្ត្រីចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព, ការរៀបចំ និងកែលម្អរចនាសម្ព័ន្ធក្រសួង ស្ថាប័ន តាមរយៈការអនុវត្តការវិភាគមុខងារ និងការធ្វើបច្ចុប្បន្នភាពមន្ត្រីរាជការស៊ីវិល ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់វិស័យអប់រំ និងវិស័យសុខាភិបាល, ការពង្រឹងការគ្រប់គ្រង, ការវិវឌ្ឍអាជីពរបស់មន្ត្រីរាជការ និងការអភិវឌ្ឍធនធានមនុស្ស និងស្ថាប័ន, ការកែលម្អការផ្តល់សេវាសាធារណៈ, ការកែទម្រង់ប្រព័ន្ធបៀវត្ស និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់ និងក្រៅតំបន់ រួមទាំងជាមួយដៃគូអភិវឌ្ឍន៍នានាជាដើម៕ អត្ថបទ៖ គឹមហុក


-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច