ព័ត៌មាន
អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល៖ សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានកំណត់ទោសធ្ងន់ធ្ងររហូតដល់ជាប់ពន្ធនាគារអស់មួយជីវិត
លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមតុលាការកំពូល បានមានប្រសាសន៍បញ្ជាក់ថា «សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» បានកំណត់ទោសធ្ងន់ធ្ងររហូតដល់ជាប់ពន្ធនាគារអស់មួយជីវិតចំពោះមេខ្លោងដែលបង្កឲ្យមានការបាត់បង់ជីវិតនៅក្នុងមជ្ឈមណ្ឌលឆបោក។ ការបញ្ជាក់នេះ សន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៥ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខា។

លោកជំទាវ ជា លាង បានមានប្រសាសន៍ថា សូមអបអរសាទរដែលរដ្ឋសភាអនុម័ត «សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ដោយច្បាប់នេះ កំណត់ទោសធ្ងន់ធ្ងររហូតដល់ជាប់ពន្ធនាគារអស់មួយជីវិតចំពោះមេក្លោងដែលបង្កឲ្យមានការបាត់បង់ជីវិតនៅក្នុងមជ្ឈមណ្ឌលឆបោក។

អន្តរគណៈកម្មការជំនាញនៃរដ្ឋសភា ក្នុងស្មារតីបុរេសកម្មដើម្បីពង្រឹងសន្តិសុខឌីជីថល និងកិច្ចការពារផលប្រយោជន៍ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំពិភាក្សា និងដេញដោលស៊ីជម្រៅជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យលើ «សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។

តំណាងរាជរដ្ឋាភិបាល ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញមកឆ្លើយតប ក៏ដូចជាផ្តល់ការពន្យល់ និងបំភ្លឺយ៉ាងលម្អិតអំពីភាពចាំបាច់ និងគោលបំណងយុទ្ធសាស្ត្រនៃសេចក្តីព្រាងច្បាប់នេះ។
ក្នុងឱកាសនោះ តំណាងរាជរដ្ឋាភិបាលបានគូសបញ្ជាក់ជូនអន្តរគណៈកម្មការរដ្ឋសភាថា ឧក្រិដ្ឋកម្មឆបោកឆ្លងដែនតាមប្រព័ន្ធបច្ចេកវិទ្យាបានវិវត្តក្លាយជាកង្វល់សកល ដែលទាមទារឱ្យកម្ពុជាមាន ”ឧបករណ៍គតិយុត្តិ” ដ៏រឹងមាំសម្រាប់បង្ក្រាប។ សេចក្តីព្រាងច្បាប់នេះមាន ៥ ជំពូក និង ២៤ មាត្រា ដោយក្នុងនោះបានកំណត់បង្កើតបទល្មើសព្រហ្មទណ្ឌថ្មីចំនួន ៥ បន្ថែមទៀត រួមមាន៖ បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, បទរៀបចំឬដឹកនាំមជ្ឈមណ្ឌលឆបោក, បទជ្រើសរើសឬបណ្តុះបណ្តាលបុគ្គលឱ្យប្រព្រឹត្តបទល្មើស, បទប្រមូលទិន្នន័យឯកជនក្នុងចេតនាទុច្ចរិត និងការបង្កើតទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់៕ អត្ថបទ៖ វង្ស សុភាព


-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច