ព័ត៌មាន
CPL រៀបចំពាន U14 ដើម្បីជំរុញក្លិបសមាជិកបំពេញលក្ខខណ្ឌ និងទទួលសិទ្ធិពេញលេញក្នុងការប្រកួត AFC
ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ(CPL) នឹងរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់យុវជនអាយុក្រោម ១៤ឆ្នាំ ឬ CPL Cares Cup U-14 ឆ្នាំ២០២៦ នាថ្ងៃទី២៨-២៩ ខែមីនាចុងសប្ដាហ៍នេះ នៅទីលានហ្វឹកហាត់ភ្នំពេញក្រោន ដោយមានក្រុមយុវជន នៃក្លិបសមាជិកលីគកំពូលកម្ពុជាចំនួន ១០ក្រុមចូលរួម។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ពានរង្វាន់យុវជននេះ រៀបចំឡើងក្នុងគោលបំណងជួយឲ្យបណ្តាក្លិបបាល់ទាត់ ដែលកំពុងចូលរួមការប្រកួតជម្រើសជើងឯកលីគកំពូលកម្ពុជា អាចបំពេញបាននូវលក្ខខណ្ឌតម្រូវតាមបទបញ្ជាអាជ្ញាបណ្ណក្លិបអន្តរជាតិ ជាពិសេសតាមចំណុចវិនិច្ឆ័យផ្នែកកីឡា របស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) ដើម្បីទទួលបានសិទ្ធិពេញលេញក្នុងការចូលរួមការប្រកួតរៀបចំដោយស្ថាប័នប្រចាំទ្វីបនេះ។
ចំពោះបេក្ខភាព ១០ក្រុម ដែលបានចុះឈ្មោះចូលរួមការប្រកួតកម្រិតយុវជនលើកដំបូងនេះ រួមមានក្រុមយុវជនក្លិបភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង, វិសាខា, បឹងកេត, កងយោធពលខេមរភូមិន្ទ, អឹម អូ អាយ កំពង់ដេវ៉ា, អង្គរថាយហ្គឺរ, ឡាយហ្វ ខេត្តព្រះសីហនុ, អាយអេសអាយ ដង្កោសែនជ័យ និងណាហ្គាវើលដ៍ ដោយក្រុមនីមួយៗ អាចចុះឈ្មោះកីឡាករចាប់ពី ២១ ដល់ ៣៥នាក់ សម្រាប់កីឡាករមានឆ្នាំកំណើតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១២។
គួរដឹងថា នេះគឺជាលើកទី១ ដែលក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ រៀបចំការប្រកួតនេះឡើង ហើយការប្រកួតរយៈពេល ២ថ្ងៃ នាចុងសប្ដាហ៍នេះ មិនតម្រូវឲ្យមានការលក់ ឬទិញសំបុត្រឡើយ ដោយអ្នកគាំទ្រអាចចូលរួមទស្សនាដោយសេរី ខណៈ ១ថ្ងៃមាន ៨ប្រកួត។ តាមរយៈនេះ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ក៏បានអំពាវនាវឲ្យអ្នកគាំទ្រចូលរួមទស្សនាការប្រកួតនេះឲ្យបានច្រើនកុះករផងដែរ៕ អត្ថបទ៖ លី ឈុនឡា



-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច