ព័ត៌មាន
សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំសង្ក្រាន្តវត្តបូណ៌ខ្នារតេជោ ផ្ដល់ភាពរីករាយ និងលើកទឹកចិត្តគ្រួសារភៀសសឹក
ក្នុងស្មារតីចែករំលែកសេចក្ដីសុខ និងការយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនប្រជាពលរដ្ឋ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦នេះ សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលស្រុកក្រឡាញ់ បានរៀបចំសង្ក្រាន្តវត្តបូណ៌ខ្នារតេជោ ក្នុងស្រុកក្រឡាញ់ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខ និងដើម្បីផ្ដល់ភាពរីករាយ និងលើកទឹកចិត្តគ្រួសារភៀសសឹកកំពុងស្នាក់មណ្ឌលសុវត្ថិភាពក្នុងស្រុកក្រឡាញ់ ដើម្បីរក្សាវប្បធម៌ ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិខ្មែរ។
លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ បានឱ្យដឹងថា ការរៀបចំនេះមានកម្មវិធីជាច្រើន ដូចជា៖ ពិធីក្រុងពលី ពិធីសំណេះសំណាល ពិធីសូត្រមន្ត រាប់បាត្រ និងប្រគេនចង្ហាន់ព្រះសង្ឃដើម្បីឧទ្ទិសកុសលជូនវីរៈកងទ័ព ការលេងល្បែងប្រជាប្រិយ មានចោលឈូង លាក់កន្លែង វាយក្អម ទាញ ព្រ័ត្រ និងលោតបាវ ដល់ពេលថ្ងៃត្រង់ គឺយើងមានអាហារសាមគ្គី ពីសារនំបញ្ចុកជួបជុំគ្នា។
ឯកឧត្តម ហេង សុខណាង សមាជិកអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ថា ការរៀបចំសង្ក្រាន្តជាមួយបងប្អូនគ្រួសារភៀសសឹកកំពុងស្នាក់មណ្ឌលសុវត្ថិភាព មានគោលបំណងសំខាន់បំផុតនោះ គឺដើម្បីរក្សាវប្បធម៌ ទំនៀមទម្លាប់ដ៏ល្អផូផង់របស់ជាតិខ្មែរ។ កម្មវិធីនេះក៏ជាការយកចិត្តទុកដាក់ ការលើកទឹកចិត្ត ការផ្ដល់កម្លាំងចិត្ត និងអាចធ្វើឱ្យរសាយទុក្ខកង្វល់របស់បងប្អូនភៀសសឹក តាមរយៈការបង្កើតបរិយាកាសសប្បាយរីករាយតាមបែបប្រពៃណី ដូចជាការលេងល្បែងប្រជាប្រិយ ការធ្វើបុណ្យទានរួមគ្នា បង្ហាញពីការសាមគ្គីភាព និងការគោរពស្រឡាញ់រវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ព្រះសង្ឃ អាជ្ញាធរក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹក។
ក្នុងនាមរដ្ឋបាលខេត្តសៀមរាប លោក ឌី រ៉ាដូ អភិបាលរងខេត្ត បានមានប្រសាសន៍ថា ដោយបានការយកចិត្តទុកដាក់ខ្លាំងពីសុខទុក្ខ ការលំបាក និងការកំពុងរស់នៅរបស់បងប្អូនភៀសសឹក ដែលកំពុងបន្តការស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពនានាក្នុងខេត្ត ដោយមិនទាន់អាចត្រឡប់ទៅកាន់លំនៅឋានវិញបាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានអនុញ្ញាតឱ្យរដ្ឋបាលស្រុកក្រឡាញ់ និងសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកក្រឡាញ់ សហការ ជាមួយអង្គភាពពាក់ព័ន្ធ អង្គការ សមាគម និងសប្បុរសជននានា រៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ជាមួយបងប្អូនគ្រួសារភៀសសឹកកំពុងស្នាក់មណ្ឌលសុវត្ថិភាពក្នុងស្រុកក្រឡាញ់ ឱ្យមានសប្បាយរីករាយ និងល្អប្រសើរ៕










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច