ព័ត៌មាន
មន្រ្ដីជាន់ខ្ពស់ក្រសួងការពារជាតិជួបពិភាក្សាជាមួយគណៈប្រតិភូសហភាពអឺរ៉ុប ពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនបច្ចុប្បន្នរវាងកម្ពុជា-ថៃ និងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦នេះ មន្រ្ដីជាន់ខ្ពស់ក្រសួងការពារជាតិ ជួបពិភាក្សាជាមួយគណៈប្រតិភូសហភាពអឺរ៉ុបពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនបច្ចុប្បន្នរវាងកម្ពុជា-ថៃ និងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីផ្នែកយោធារវាងកម្ពុជា និងសហភាពអឺរ៉ុប។
ជំនួបនេះធ្វើឡើងដោយបានការអនុញ្ញាតជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសហភាពអឺរ៉ុប ដឹកនាំដោយឧត្តមសេនីយ៍ត្រី Danail BEAV នាយកទទួលបន្ទុកផ្នែកចារកិច្ចនៃ EUMS និង EEAS។
«កិច្ចជំនួបនេះបានផ្តោតលើបញ្ហា ដែលពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនបច្ចុប្បន្នរវាងកម្ពុជា-ថៃ និងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីផ្នែកយោធារវាងកម្ពុជា និងសហភាពអឺរ៉ុប»។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិកម្ពុជា។










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច