ព័ត៌មាន
សាលារៀនមួយចំនួនចាប់ផ្ដើមបំផុសឱ្យសិស្សស្គាល់ និងលេងល្បែងប្រជាប្រិយខ្មែរ
ជាការកត់សម្គាល់ តាមបណ្ដាសាលារៀនមួយចំនួន នាពេលនេះ បានចាប់ផ្ដើមបំផុសឱ្យសិស្ស បានស្គាល់ និងលេងល្បែងប្រជាប្រិយខ្មែរ ស្របពេលដែលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កាន់តែខិតចូលមកដល់។ ការបំផុសឱ្យសិស្សបានស្គាល់ បានលេងល្បែងប្រជាប្រិយខ្មែរនេះ ជាភាពសំខាន់មួយដែលជាការចូលរួមថែរក្សានូវអ្វីដែលជាវប្បធម៌ប្រពៃណីជាតិ។

សាលារៀនមួយចំនួន មិនទាំងអស់នោះទេ បច្ចុប្បន្ននេះ បានបំផុសឱ្យសិស្សចាប់ផ្ដើមលេងល្បែងប្រជាប្រិយខ្មែរនៅម៉ោងសម្រាកសិក្សា។ សាលាខ្លះ ក៏ធ្លាប់បានអនុវត្តសកម្មភាពនេះជាច្រើនឆ្នាំរួចមកហើយ។ ជាក់ស្ដែងសម្រាប់សាលាបឋមសិក្សា អ្នកឧកញ៉ា មហាភក្ដី ហ៊ុន នាង ព្រែកកំពឹស បានបន្តសកម្មភាពនាំឱ្យសិស្សតូចៗរបស់ខ្លួន បានស្គាល់ និងបានលេងល្បែងប្រជាប្រិយជាច្រើនប្រភេទ។ ការបំផុសនេះ គឺមានការដឹកនាំ មានការបង្រៀន ពីរបៀបលេងដោយផ្ទាល់ ពីគ្រូបង្រៀន។

លោក ផុន ណាត ជានាយកសាលា លើកឡើងថា សាលារបស់លោក បានដឹកនាំសិស្សលេងល្បែងប្រជាប្រិយខ្មែរនេះ ជាច្រើនឆ្នាំមកហើយ។ លោកថា វាជាភាពចាំបាច់ ដែលត្រូវបង្រៀនឱ្យកុមារបានស្គាល់ ពីអ្វីទៅដែលជាល្បែងប្រជាប្រិយខ្មែរ ដែលដូនតា បានបន្សល់ទុកសម្រាប់អ្នកជំនាន់ក្រោយ។ លោកថា វាពិតជាសំខាន់ ព្រោះកុមារ ជាអ្នកបន្ត ជាអ្នកបន្តថែរក្សា វប្បធម៌ប្រពៃណីជាតដ៏ផូរផង់របស់ខ្មែរ។
សម្រាប់សិស្សដែលបានចូលរួមលេងល្បែងប្រជាប្រិយ ម្នាក់ៗបង្ហាញនូវស្នាមញញឹម ស្នាមញញឹមពោពេញដោយភាពសប្បាយរីករាយ។ ពួកគេម្នាក់ៗលើកឡើងពីការសប្បាយចិត្ត ដែលសាលាបានដឹកនាំឱ្យមានការលេងល្បែងប្រជាប្រិយទាំងនេះ។ ពួកគេបានស្វែងយល់កាន់តែច្រើន ពីល្បែងប្រជាប្រិយខ្មែរ។

សម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរខាងមុខនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏នឹងមានការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តនៅរាជធានីភ្នំពេញ។ រៀបចំ ព្រឹត្តិការណ៍នគរសង្ក្រាន្ត ដែលជាការបន្តដំណើរការសង្គមជាប្រក្រតីភាព និងជាការរក្សាសាមគ្គីភាព និងផ្សាភ្ជាប់ឱ្យប្រជាពលរដ្ឋចូលរួមថែរក្សា នូវអ្វីដែលជាទំនៀមទំលាប់ វប្បធម៌ប្រពៃណីជាតិ៕ អត្ថបទ៖ គឹមហុក





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច