ព័ត៌មាន
ម្ចាស់ទីតាំងបានបន្តឹងលក្ខខណ្ឌអនុវត្តចំពោះជនបរទេសដែលមកជួលស្នាក់ ដើម្បីបង្ការបទល្មើស Online Scams
បណ្តាម្ចាស់ទីតាំងជួយ បាននឹងកំពុងបន្តឹងលក្ខខណ្ឌអនុវត្តចំពោះជនបរទេសដែលមកជួលស្នាក់ ដើម្បីបង្ការបទល្មើសនានា ពិសេសបទល្មើស Online Scams ដែលនឹងអាចជូនដំណឹងទៅដល់អាជ្ញាធរមូលដ្ឋានបានទាន់ពេលវេលា។
ស្របពេលដែលយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅទូទាំងប្រទេសកំពុងបន្ថែមល្បឿនខ្លាំងដោយមិនមានការដកថយនោះ បណ្តាម្ចាស់ទីតាំងដែលផ្តល់ការជួលស្នាក់នៅពីសំណាក់ជនបរទេស ក៏បានចូលរួមចំណែកសំខាន់ ក្នុងការទប់ស្កាត់ការកើតមានបទល្មើសនេះដែរ តាមរយៈការបន្តឹងការត្រួតពិនិត្យភ្ញៀវរបស់ខ្លួនជាប្រចាំ ។
ពលរដ្ឋជាម្ចាស់ទីតាំងអគារខុនដូរមួយកន្លែង ក្នុងមូលដ្ឋានខណ្ឌចំការមន បានបង្ហាញការពេញចិត្តក្នុងការចូលរួមចំណែកជាមួយរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ដែលមានគោលដៅ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីធានាបានសន្តិសុខសុវត្ថិភាពល្អក្នុងសង្គមជាតិ ។
លោក ម៉ៅ បូណែត អភិបាលរងខណ្ឌចំការមន បានឲ្យដឹងថា ដោយបន្តអនុវត្តអនុក្រឹត្យលេខ០៣របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រោមការដឹកនាំបញ្ជាដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី និងលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នៅតែបន្តការយកចិត្តទុកដាក់ក្នុងការអង្កេតតាមដានជាប់លាប់ជាប្រចាំ នៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំទាំងឡាយក្នុងមូលដ្ឋាន ដើម្បីធានា និងទប់ស្កាត់ដាច់ខាតលើការចូលមករស់នៅពីសំណាក់ជនបរទេស ហើយលបលួចប្រព្រឹត្តបទល្មើសនានា ពិសេសឧក្រិដ្ឋកម្មឆបោកអនឡាញតែម្តង ។
គួរបញ្ជាក់ថា ទាក់ទងនឹងយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះដែរ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាសេនាធិការសំខាន់របស់រដ្ឋាភិបាល ក៏បានដាក់បន្ទាត់ក្រហមក្នុងការបោសសម្អាតក្នុងដំណាច់ខែមីនា ពោលមុនខែមេសា ឆ្នាំ២០២៦ ដើម្បីលុបបំបាត់បទល្មើសឧក្រិដ្ឋនេះចេញពីកម្ពុជា ក្នុងគោលដៅធានាសន្តិសុខ សុវត្ថិភាព ជូនប្រជាជន និងប្រទេសជាតិ៕ អត្ថបទ ៖ លីហេង







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច