ព័ត៌មាន
ក្រសួងមុខងារសាធារណៈរៀបចំមជ្ឈមណ្ឌលផ្តល់ព័ត៌មាន (Call Center) ពាក់ព័ន្ធនឹងមុខងារសាធារណៈ ដើម្បីទទួល និងផ្តល់យោបល់ដោយផ្ទាល់ជាមួយមន្ត្រី
តាមរយៈបទបង្ហាញស្តីពី វឌ្ឍនភាព និងទិសដៅនៃការងារអធិការកិច្ចវិស័យមុខងារសាធារណៈ ឯកឧត្តម សយ រាសី អគ្គាធិការនៃអធិការដ្ឋានក្រសួងមុខងារសាធារណៈ បានបង្ហាញពីផែនការមួយក្នុងចំណោមសកម្មភាពឆ្ពោះទៅមុខផ្សេងទៀត នោះគឺ ការរៀបចំមជ្ឈមណ្ឌលផ្តល់ព័ត៌មាន (Call Center) ពាក់ព័ន្ធនឹងមុខងារសាធារណៈ។
ការរៀបចំនេះ ជាផ្នែកមួយនៃការងារអធិការកិច្ច ដែលជាមុខងារស្នូលរបស់ក្រសួងមុខងារសាធារណៈ ដើម្បីទទួលបានព័ត៌មាន និងសារផ្ទាល់ពីមន្ត្រីលើករណីនានា ដែលត្រូវតាមដានដោះស្រាយ ក៏ដូចជាផ្តល់ព័ត៌មានត្រឡប់វិញជូនមន្ត្រី។
បទបង្ហាញដដែលបានបង្ហាះថា កន្លងមកអគ្គាធិការដ្ឋាន នៃក្រសួងមុខងារសាធារណៈ ទទួលបណ្តឹងពាក់ព័ន្ធនឹងកិច្ចការមុខងារសាធារណៈចំនួន២៣ករណី ក្នុងនោះបានដោះស្រាយបញ្ចប់ចំនួន១១ករណី ដោះស្រាយបណ្តឹងតាមរយៈការបង្វែរការដោះស្រាយនិងកំពង់បន្តតាមដានបន្ថែមចំនួន៩ករណី និងកំពុងពិនិត្យ ស្រាវជ្រាវ និងបន្តដោះស្រាយបណ្តឹងចំនួន៣ករណី។
ឯកឧត្តមអគ្គាធិការក៏បានបន្ថែមដែរថា អគ្គាធិការដ្ឋានបានបន្តពង្រឹងប្រព័ន្ធគ្រប់គ្រងវត្តមាននៅតាមអង្គភាពចំណុះក្រសួង ស្ថាប័ន ជារៀងរាល់ខែ និងជួបប្រជុំប្រចាំខែជាមួយថ្នាក់ដឹកនាំទទួលបន្ទុកនាយកដ្ឋានធនធានមនុស្សគ្រប់ក្រសួង ស្ថាប័ន។ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង ស្ថាប័នថ្នាក់ជាតិចំនួន៣០ បង្ហាញឱ្យឃើញថាមន្រ្តីដែលមកបំពេញការងារជាប្រចាំមានចំនួនជាង៩០ភាគរយ។








-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច