ព័ត៌មាន
អនុវត្តអភិក្រម «ពង្រឹងជាជាងពង្រីក» ក្រសួងមុខងារសាធារណៈ បានកាត់បន្ថយអង្គភាពចំណុះក្រសួងចំនួន៤៣អង្គភាព
តាមរយៈការអនុវត្តអភិក្រម «ពង្រឹងជាជាងពង្រីក» ក្រសួងមុខងារសាធារណៈ បានកាត់បន្ថយអង្គភាពចំណុះក្រសួងចំនួន៤៣អង្គភាព ហើយបម្រែបម្រួលឥណទានបៀវត្សធៀបនឹងឆ្នាំ២០២៥ ឥណទានបៀវត្សក្រសួងមុខងារសាធារណៈមានការថយចុះ។
នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ ឯកឧត្តម ហាស់ ប៊ុនថ្ថន អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានធ្វើបទបង្ហាញពីវឌ្ឍនភាពនៃការអនុវត្តមុខងារគាំទ្ររបស់ក្រសួងមុខងារសាធារណៈ និងទិសដៅការងារមួយចំនួន។
ជាការកត់សម្គាល់ ឯកឧត្តមបានលើកឡើងថា តាមរយៈការអនុវត្តការកែទម្រង់រដ្ឋបាលសាធារណៈ នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា មកទល់ពេលនេះ ក្រសួងមុខងារសាធារណៈ បានអនុវត្តនូវអភិក្រម «ពង្រឹងជាជាងពង្រីក» ដោយបានកាត់បន្ថយអង្គភាពចំណុះក្រសួងសរុបចំនួន៤៣អង្គភាព ក្នុងនោះ៖ កម្រិតអគ្គនាយកដ្ឋាន ចំនួន១, កម្រិតនាយកដ្ឋាន ចំនួន៤, និងកម្រិតការិយាល័យ ចំនួន៣៨។ ហើយចំពោះបម្រែបម្រួលឥណទានបៀវត្សធៀបនឹងឆ្នាំ២០២៥ ឥណទានបៀវត្សក្រសួងមុខងារសាធារណៈឆ្នាំ២០២៦ បរិមាណថយចុះ។
ឯកឧត្តម ក៏បានរំលេចផងដែរថាក្នុងរយៈពេលថ្មីៗ ជាពិសេសនៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា នេះ “សុខុមាលភាពមន្រ្តីត្រូវបានលើកកម្ពស់យ៉ាងខ្លាំងមែនទែន ហើយក៏មានការបង្កបរិយាកាសស្និទ្ធស្នាល និងភាពជាបងប្អូនកាន់តែកក់ក្តៅរវាងថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ៗរូប”។









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច