ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមជាវាគ្មិនក្នុងព្រឹត្តិការណ៍ស្ដីពី ពាណិជ្ជកម្មសេវាដើម្បីការអភិវឌ្ឍ (TS4D) នៅប្រទេសកាម៉េរូន
ភ្នំពេញ៖ នៅព្រឹកទី២៥ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈប្រតិភូកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងព្រឹត្តិការណ៍ស្ដីពី ពាណិជ្ជកម្មសេវាដើម្បីការអភិវឌ្ឍ (TS4D) ដោយមានការអញ្ជើញចូលរួមពិភាក្សាពីរដ្ឋមន្រ្តីពាណិជ្ជកម្មប្រទេសហ្កាណា, ចាម៉ៃកា, រវ៉ាន់ដា, អេត្យូពី និងចក្រភពអង់គ្លេស។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់វិស័យសេវាកម្មក្នុងសេដ្ឋកិច្ចរបស់កម្ពុជា ព្រមទាំងសង្កត់ធ្ងន់សក្ដានុពលនៃពាណិជ្ជកម្មសេវាក្នុងការអភិវឌ្ឍ ពិពិធកម្មសេដ្ឋកិច្ច និងលើកកម្ពស់កំណើនប្រកបដោយភាពធន់ និងបរិយាបន្ន។
លោកជំទាវរដ្ឋមន្ត្រី បានបន្តទៀតថា កម្ពុជាបាន និងកំពុងបណ្ដុះបណ្ដាលកម្លាំងពលកម្ម ជាពិសេសចំណេះដឹងផ្នែកឌីជីថល ដើម្បីត្រៀមខ្លួនរួចជាស្រេចក្នុងការទាញយកផលប្រយោជន៍ពេញលេញពីពាណិជ្ជកម្មសេវា ដោយប្រើប្រាស់ច្រកទីផ្សារសម្រាប់អ្នកផ្គត់ផ្គង់សេវាដែលមានក្រោមក្របខណ្ឌកិច្ចព្រមព្រៀងក្នុងតំបន់ និងពហុភាគី៕







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច