ព័ត៌មាន
សម្តេចធិបតី ដាស់តឿនដល់សមត្ថកិច្ចត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការបង្រ្កាបបទល្មើសឆបោកតាម Online Scams ចេញពីកម្ពុជា
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តដាស់តឿនដល់សមត្ថកិច្ច និងភាគីពាក់ព័ន្ធទាំងអស់គប្បីយកចិត្តទុកដាក់បន្ថែមទៀតប្រកបដោយឆន្ទៈមោះមុត ក្នុងការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)ឲ្យអស់ពីកម្ពុជា។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រទឹកស្អាត ក្នុងក្រុងស្វាយរៀង និងបើកការដ្ឋានសាងសង់ គម្រោងពង្រីកហេដ្ឋារចនា សម្ព័ន្ធទឹកស្អាត ក្នុងខេត្តចំនួន៥ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ការកំចាត់បទល្មើសOnline Scams មិនត្រឹមតែធានាឱ្យបាននូវសន្តិសុខសុវត្ថិភាពដល់សង្គមខ្មែរទាំងមូលប៉ុណ្ណោះទេ វាថែមទាំងធ្វើការទាក់ទាញទេសចរ និងអ្នកវិនិយោគិនបរទេសមកកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀតផងដែរ ដូច្នេះសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវតែបន្តសហការគ្នាបង្រ្កាបនូវបទល្មើសនេះប្រកបដោយឆន្ទៈមោះមុតធ្វើយ៉ាងណាបោសសម្អាតឱ្យអស់ពីកម្ពុជា។

កាលពីកន្លងទៅសម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា ប្រតិបត្តិការបោសសម្អាតបទល្មើស Online Scamsនេះ មិនមែនធ្វើត្រឹមពិធីបុណ្យចូលឆ្នាំខ្មែរ ដូចការលើកឡើងរបស់មតិមួយចំនួននោះទេ ពោលរាជរដ្ឋាភិបាលកម្ពុជាបន្ដឆន្ទៈខ្ពស់ក្នុងការបោសសម្អាតបទល្មើសនេះជារៀងរហូត ដើម្បីលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្ដរជាតិ និងបញ្ចប់នូវមតិតិះតៀនមួយចំនួនមកលើរាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថាក្រោយដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតពីសម្តេចធិបតី នាយករដ្ឋមន្រ្តីនោះសមត្ថកិច្ចកម្ពុជា បានបើកប្រតិបត្តិការបង្រ្កាបបទល្មើសឆបោកតាមបច្ចេកវិទ្យានេះទាំងយប់ទាំងថ្ងៃប្រៀបបានដូចជាភ្លៀងររលឹម ខណៈមកដល់ពេលនេះគឺមានជនបរទេសរាប់ម៉ឺននាក់ហើយត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា ជាបន្តបន្ទាប់ និងបានបញ្ជូនទៅកាន់តុលាការផងដែរ។ ចំណែកអ្នកដែលនៅសេលសល់ អាជ្ញាធរកម្ពុជាបានកំពុងស្វែងរកតាមចាប់ខ្លួនជាបន្តបន្ទាប់ទៀតដោយគ្មានការលើកលែងនោះឡើយ៕ អត្ថបទ៖ បាន ចក់



-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច